Manchester City កាន់តែមានសង្ឃឹមខ្ពស់ក្នុងការទិញបាន ខ្សែប្រយុទ្ធ Lautaro Martinez បន្ទាប់ពី Inter Milan ត្រៀមខ្លួនទិញខ្សែប្រយុទ្ធថ្មីមកជំនួសតំណែង។
កីឡាករវ័យ២៦ឆ្នាំ ទើបតែបន្តកិច្ចសន្យាជាមួយម្ចាស់ជើងឯកអ៊ីតាលី ដល់ឆ្នាំ២០២៦ ប៉ុន្តែរូបគេនៅតែអាចចាកចេញ ដោយសារមានក្លិបធំៗជាច្រើនកំពុងចាប់អារម្មណ៍។ បើតាមសារព័ត៌មាន Tuttosport បានឱ្យដឹងថា ពេលនេះ Inter ចង់ទិញយកខ្សែប្រយុទ្ធ Marcus Thuram របស់ក្លិប Borussia Mönchengladbach ដើម្បីត្រៀមជំនួសតំណែង Martinez។
Man City ជាក្រុមដែលមានសង្ឃឹមជាងគេ ក្នុងការទិញបានកីឡាករវ័យ២៤ឆ្នាំ ខណៈដែល Liverpool និង Atletico Madrid ក៏ចូលរួមប្រកួតប្រជែង៕
ប្រភព៖ The Sun