បឹងកេត យកឈ្នះ ណាហ្គាវើលដ៍ ៣-១ នៅទឹកដីរបស់ខ្លួន ខណៈដែល វិសាខា យកឈ្នះ ម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-១ ដូចគ្នា នៅថ្ងៃបើកឆាកលីគកំពូល Cambodian Premier League រសៀលនេះ។
ម៉ាត់ នូរុណ រកបាន ២ គ្រាប់ និង សៀង ចន្ធា រកបាន ១ គ្រាប់ សម្រាប់ជ័យជម្នះថ្ងៃបើកឆាកនេះ ហើយ Da Cruz ជាអ្នករកបាន ១ គ្រាប់ដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដី។ ចំណែក Lee Jae Gun, ច្រឹង ពលរដ្ឋ, និង កែវ សុខផេង រកបានម្នាក់ ១ គ្រាប់ ម្នាក់ ហើយ ចិន ណារក្ស រកបាន ១ គ្រាប់សម្រាប់ក្រុមម្ចាស់ផ្ទះ។
នៅវេលាម៉ោង ៦:៣០ ល្ងាចនេះ ក្រុមកងយោធពលខេមរភូមិន្ទ ត្រូវទទួលក្រុមការពារជើងឯក ភ្នំពេញក្រោន ។