Salah បដិសេធ​សំណើ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Liverpool

Mohamed Salah ​​បាន​បដិសេធ​សំណើ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប​ Liverpool ​​​​​ព្រោះ​តែ​ការ​ចរចា​​ប្រាក់​ឈ្នួល​ពុំ​ទាន់​ត្រូវ​គ្នា ខណៈ​ដែល​កុងត្រា​ចាស់​របស់​គេ​ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣។

ភ្នាក់ងារ​របស់​គេ​លោក​ Ramy Abbas Issa និង​ Salah ផ្ទាល់​ បាន​ច្រាន​ចោល​សំណើ​កុងត្រា​ថ្មី ដែល​ Liverpool ​​បាន​ផ្តល់​ឱ្យ​តាំង​ពី​ខែ​ធ្នូ ​​ឆ្នាំ​២០២១ ​​ដោយ​កីឡាករ​ជម្រើស​ជាតិ​អេហ្ស៊ីប​ យល់​ថា​ប្រាក់​ឈ្នួល​នោះ មិន​ស័ក្តិសម​នឹង​​​អ្វី​​ដែល​រូប​គេ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ដល់​ក្លិប។ អ្នកចាត់ការ​ Jurgen Klopp ក៏​បាន​បញ្ជាក់​ក្នុង​សន្នីសីទ​កាសែត​ កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា ពេល​នេះ​ ពុំ​ទាន់​មាន​កុងត្រា​ថ្មី​សម្រាប់ Salah ហើយ​ក៏​គ្មាន​ការ​បដិសេធ​នោះ​ដែរ ដូច្នេះ​ភាគី​ទាំង​សង​ខាង​​​នឹង​បន្ត​រង់ចាំ​ទៅ​ទៀត៕

ប្រភព៖ The Guardian

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH