ឯកឧត្ដម​​ ទៀ​ សុខា ផ្ដល់កិត្តិយសធ្វើជាប្រធានក្លិបបាល់​ទាត់ សៀមរាប យូណាយធីតជាផ្លូវការ

តាមការ​ប្រកាស​ផ្លូវការ​ពីសមាគមក្លិបកីឡាបាល់ទាត់ សៀមរាប យូណាយធីត ដែល​បានជូនដំណឹងដល់សាធារណជន អ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិ ឯកឧត្ដម​ ឧត្ដមនាវី​ឯក​ ទៀ​ សុខា ​មេបញ្ជាការ​រ​ងកង​ទ័ព​ជើង​ទឹក​ និង​ជា​មេបញ្ជាការ​ទី​បញ្ជាការ​ជួរមុខនៃ​គណៈកម្មា​ធិការ​​ជា​តិ​សន្តិសុខ​លម្ហសមុទ្រ បានផ្តល់ជាកិត្តិយសជា ប្រធានកិត្តិយសរបស់ក្លិប ចាប់ពីពេលនេះតទៅ។

សម្រាប់​ពេល​វេលា​នៃ​ការ​ធ្វើ​ជាប្រធាន​កិត្តិយសរបស់​ក្លិប​នេះ​គឺ​គ្មានកាល​កំណត់​ទេ​សម្រាប់លោក។ ការចូលរួមរបស់ ឯកឧត្ដម​ ឧត្ដមនាវី​ឯក​ ទៀ​ សុខា ជាការរួមចំណែកមួយផ្នែកធំនៅក្នុងការអភិវឌ្ឍយុវជនថ្នាលនៅក្នុងខេត្តសៀមរាប ។​លោក​នឹង​ជួយរក​ក្រុមហ៊ុនសហការ​ ឬ​ម្ចាស់ឧបត្ថម្ភ​ដល់​ក្លិបបាល់​ទាត់ និង​ទទួល​ដឹង​លឺ​ស្ថិត​ពី​ការ​រៀបចំផ្សេងៗទាក់​ទងប្រត្តិបត្តិការណ៍​នានារបស់​ក្លិបក្នុងន័យដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសវិស័យបាល់​ទាត់​ក្នុងខេត្តសៀមរាបតែម្ដង។

សមាគមក្លិបកីឡាបាល់ទាត់ សៀមរាប យូណាយធីតគឺ​ជាក្លិប​បាល់​ទាត់​មួយ​ដែល​បង្កើតឡើង​កាល​ពី​ឆ្នាំ២០១៩ មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មាន​កីឡដ្ឋាន​ហនុមាន ដែល​ជាកម្ម​សិទ្ធិរបស់​ក្លិបផ្ទាល់ ដេល​ទើប​តែ​ទទួលបាន​ការ​ឧបត្តម្ភ​ពីក្រុមហ៊ុនស្រាបៀ ហនុមាន ហើយ​ក្នុងពាន​រង្វាន់លីគ​កំពូលកម្ពុជា៣​សប្ដាហ៍​ក្នុងរដូវ​កាល​ថ្មី​នេះ​ កីឡដ្ឋាន​របស់​ក្លិប​មួយនេះ​ទទួល​បាន​អ្នក​គាំទ្រចូល​ទស្សនាច្រើន​ជាង​គេបំផុត​៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH