កក្រើកថ្ងៃសុក្រនេះ ជើងខ្លាំងគុនខ្មែរ៦រូបស្វាគមន៍ជើងខ្លាំងថៃលើទឹកដីខ្មែរ

អ្នក​លេង​គុន​ខ្មែរ​ជួរ​មុខ៦​រូប​​នឹង​ទទួល​ស្វាគមន៍​អ្នក​លេង​ឆ្លង​ដែន​ថៃ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​«គុន​ខ្មែរ​អល​ស្តារវគ្គ​៣»​នា​ថ្ងៃ​សុក្រ ទី​២៥ ខែ​មីនា​នេះ។ នេះ​អាច​ចាត់​ទុក​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិលើក​ដំបូង បន្ទាប់​ពី​វិបត្តិ​កូវីដ-១៩​ធូរ​ស្រាល​ក្នុង​រយៈ​ជាង​២​​ឆ្នាំ​ចុង​ក្រោយ​នេះ។

គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ ជើង​ខ្លាំង ធឿន ធារ៉ា ត្រូវ​ប្រកួត​ជា​មួយ យ៉ត ឃុនផុន ខណៈ មឿន សុខហ៊ុន ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង ឆ្លាម នុក ហើយ​ជើង​ខ្លាំង​មាឌ​ល្អិត​ធំ អេលីត សាន់ ប៉ះ មឹងកន យ៉ុក។ ចំណែក​ជើង​ខ្លាំង​ទើប​ល្បី​ឈ្មោះ អេលីត សម្ភស្ស ទទួល ភីផាត់ ឆាយភូមិ  និង ម៉ាលី អូប៉ ជួប ផេត សិរី។ ជា​មួយ​គ្នា​នេះ អ្នក​លេង​រន្ទះ​ជើង គង់ សំបូរ ប៉ះ ឆ្នាស់ សឹក។

ក្រៅ​ពី​គូ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទាំង​៦​ខាង​លើ អ្នក​ស្នេហា​ប្រដាល់​គុន​ខ្មែរ​នឹង​ទទួល​បាន​ចំណី​ចក្ខុ​ពី​ការ​ប្រកួត​ថ្នាល​យុវជន​គុន​ខ្មែរ​៣​គូ​ទៀត។ ជឿ​ជាក់​ថា ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ដំបូង​ក្នុង​អន្តរកាល​កូវីដ-១៩​នេះ​នឹង​ពិសេស​ប្លែក​សម្រាប់​អ្នក​គាំទ្រ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH