Juventus កំពុងត្រៀមទឹកលុយដ៏ធំ ដើម្បីចង់ទិញយកខ្សែប្រយុទ្ធឆ្នើម Mohamed Salah ពី Liverpool នៅចប់រដូវកាលនេះ។ នេះបើតាម Gazzetta។
Salah នឹងចប់កុងត្រាជាមួយ Liverpool នៅឆ្នាំ២០២៣ ខណៈដែលរូបគេនៅមិនទាន់ព្រមព្រៀងលើកិច្ចសន្យាថ្មីនោះទេ។ ចំណែកឯ ក្លិបយក្សអ៊ីតាលី Juventus នឹងបាត់បង់ Paulo Dybala នៅចប់រដូវកាលនេះ ដោយគ្មានតម្លៃខ្លួន។ កត្តាទាំងនេះហើយ ទើបធ្វើឱ្យពួកគេមានបំណងចង់បាន Salah ដោយគ្រោងផ្តល់កុងត្រាឱ្យ ៤ឆ្នាំ និងផ្តល់ប្រាក់ឈ្នួលប្រមាណ ១០លានផោនក្នុងមួយរដូវកាល៕
ប្រភព៖ Mirror