ភ្នំពេញក្រោនទទួលក្រុម វិសាខា ក្នុងក្របខណ្ឌ Cambodian Premier League សប្ដាហ៍ទី៤ នាថ្ងៃសៅរ៍ទី ២៦ មីនា នេះនៅកិឡដ្ឋានស្មាត អរ អេស អ៊ិន ចាប់ពីម៉ោង ៦ កន្លះល្ងាចតទៅ។ ក្រុមការងារតំណែងជើងឯក ភ្នំពេញក្រោន បើកឆាក រដូវកាលថ្មី មិនសមប្រកបទាល់តែសោះ ដោយក្នុងនោះចាញ់ ២ លើក និងស្មើ ១ លើក ខណៈដែល វិសាខា ឈ្នះ ២ លើក និងចាញ់ ១ លើក។
ព័ត៌មានអំពីកីឡាករ៖
Sadat របស់ភ្នំពេញក្រោន ទៅចូលរួមជម្រើសជាតិ។ នេះបើតាមការប្រកាសរបស់ផេកភ្នំពេញក្រោន។ ប៉ុន្តែ លឺម ពិសុទ្ធបង្ហាញខ្លួនក្នុងការហ្វឹកហាត់វិញទំនងជាអាចចូលវិញបានក្នុងជំនួបនេះ។
ចំណែក វិសាខា ទំនងមិនមានបញ្ហាចោទចំពោះកីឡាកររបួសនោះទេ ទោះបី ស៊ិន កក្កដា និង រ៉ឹង ប៊ុនហៀង កំពុងស្ថិតក្នុងបញ្ជីរបួសក្ដី។
កីឡាករល្អ៖
Nieto Rondon៖ ខ្សែប្រយុទ្ធកូឡំប៊ីរូបនេះអាចជាអ្នកនាំលេងដ៏សំខាន់ បន្ទាប់ពីរកបានមួយគ្រាប់កាលប៉ះអង្គរថាយហ្គឺរ ។ ពេលអវត្តមាន Fareed Sadat ដែលទៅចូលរួមជម្រើសជាតិអាហ្គានីស្ថាន Nieto នឹងធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាថ្មី។
Lee Jae-Gun៖ ត្រឹម ៣ ប្រកួតមកនេះ Lee រកបាន ២ គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូទាត់បញ្ចូលទីរហូតដល់ ៣ លើក។ គេជាកម្លាំងសំខាន់ណាស់នៅតំបន់កណ្ដាល ក្រោយផ្លាស់មកវិសាខា នាជើងទី២ រដូវកាលមុន។
ជម្រើស១១នាក់អាចចូលលេងរបស់ក្រុមទាំងពីរ៖
ភ្នំពេញក្រោន
អ្នកចាំទី៖ សាវែង សំណាង
ខ្សែការពារ៖ ឆុំ ភីសា, ជួន ចាន់ចាវ, Takaki, យ៉ើ មូស្លីម
បម្រើ៖ អ៊ន ចាន់ប៉ូលីន(C) , កើត ពេជ, ប្រាក់ ធីវ៉ា, HRYSHYN
ប្រយុទ្ធ៖ Nieto, លឺម ពិសុទ្ធ
វិសាខា៖
អ្នកចាំទី៖ កែវ សុខសិលា
ខ្សែការពារ៖ឆេង ម៉េង, ទេស សម្បត្តិ, កែន ច័ន្ទសុភ័ក្រ, អ៊ុក សុវណ្ណ, Mohammed
ខ្សែបម្រើ៖ Lee Jae Gun, អ៊ិន សូដាវី, ច្រឹង ពលរដ្ឋ, MARCOS VINICIUS
ខ្សែប្រយុទ្ធ៖ គី រីណា, កែវ សុខផែង (C)
ប្រវត្តិជួបគ្នា ៦ លើកចុងក្រោយនៅលីគកំពូល៖
២០២១ ៖
ភ្នំពេញក្រោន ៣-៣ វិសាខា
វិសាខា ១-១ ភ្នំពេញក្រោន
២០២០៖
ភ្នំពេញក្រោន ២-២ វិសាខា
វិសាខា ០-០ ភ្នំពេញក្រោន
២០១៩៖
ភ្នំពេញក្រោន ១-៣ វិសាខា
វិសាខា ៣-៤ ភ្នំពេញក្រោន
លទ្ធផល ៣ លើកចុងក្រោយនៅលីគកំពូល៖
ភ្នំពេញក្រោន៖
កងយោធពលខេមរភូមិន្ទ០-០ ភ្នំពេញក្រោន
ភ្នំពេញក្រោន ១-៣ ព្រះខ័នរាជស្វាយរៀង
អង្គរថាយហ្គឺរ ៤-២ ភ្នំពេញក្រោន
វិសាខា៖
អង្គរថាយហ្គឺរ ១-៣ វិសាខា
វិសាខា ០-១ ណាហ្គាវើលដ៍
វិសាខា ៥-០ គិរីវង់សុខសែនជ័យ
តើ ភ្នំពេញក្រោន ឬ វិសាខា ជាអ្នកឈ្នះការប្រកួតនេះ?
ដោយ SR