កីឡាករ​ដែល​ Man City ​គ្រោង​នឹង​ជម្រុះ​ចេញនៅ​ចប់​រដូវ​កាល​នេះ

មេឃ​ខៀវ​ Manchester City ​​កំពុង​តែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ នា​ពេល​បច្ចុប្បន្ន​ ​​ប៉ុន្តែ​ទោះ​យ៉ាងណា នៅ​ចប់​រដូវ​កាល​នីមួយៗ ក្លិប​តែង​តែ​មាន​កីឡាករ​ដែល​ត្រូវ​ជម្រុះ​ចេញ និង​ការ​គ្រោង​ទិញ​ចូល​មួយ​ចំនួន។

សម្រាប់​ Man City ​​​​អ្វី​ដែល​ត្រូវ​ការ​បន្ថែម​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ម្នាក់ ដើម្បី​មក​ជំនួស​តំណែង​ Sergio Aguero ខណៈ​ដែល​ពេល​នេះ​ពួកគេ​កំពុង​តែ​តាម​លួងលោម​ខ្សែ​ប្រយុទ្ធ Erling Haaland។ ចំណែក​ឯ​កីឡាករ​ដែល​អាច​នឹង​ចាក​ចេញ​គឺ​ខ្សែ​បម្រើ​ Fernandinho និង​អ្នកចាំទី Scott Carson ដែល​ពួកគេ​ទាំង​ពីរ​នឹង​ចប់​កុងត្រា​នៅ​ចប់​រដូវ​កាល​នេះ។ ដោយឡែក Raheem Sterling ដែល​នឹង​ចប់​កុងត្រា​ឆ្នាំ​២០២៣ ក៏​កំពុង​តែ​ស្រពិច​ស្រពិល​ពី​អនាគត​ផង​ដែរ៕

ប្រភព៖ EveningNews

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH