លក្ខខណ្ឌសម្រាប់ Lewandowski ចូលរួមជាមួយ Madrid ជាខ្សែប្រយុទ្ធដែលសុបិនចង់ផ្លាស់ទៅ Bernabeu តែ​ទាស់រឿងមួយ

យោងតាមសារព័ត៌មាន Diario AS បានឱ្យដឹងថា Robert Lewandowski សុបិនចង់ចុះហត្ថលេខាជាមួយ Real Madrid ។ គាត់បានប្រាប់ភ្នាក់ងាររបស់គាត់ឱ្យព្យាយាមធ្វើការផ្លាស់ប្តូរនេះ។

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញយល់ថាការផ្ទេរនេះគឺមិនទំនងទាល់តែសោះ ដោយពិចារណាថាក្រុមអធិរាជសមាន Karim Benzema ជាខ្សែប្រយុទ្ធជួរទៅ​ហើយ ហើយក្លិប​មួយ​នេះមិនមានគម្រោងចែកផ្លូវជាមួយកីឡាករបារាំងនោះទេ។

ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរមួយនឹងអាចទៅរួច ប្រសិនបើ Madrid បរាជ័យក្នុងការចុះហត្ថលេខាលើ Erling Haaland ហើយព្យាយាមយកខ្សែប្រយុទ្ធកណ្តាលម្នាក់ទៀតជំនួសកីឡាករន័រវេស។

ជំហររបស់ Bayern ក្នុងការលក់ Lewandowski ធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។ ពួកគេស្នើសុំ 50-60 លានអឺរ៉ូដើម្បីលក់គាត់នៅរដូវក្តៅនេះ ។ វាប្រាកដជាច្រើនពេកសម្រាប់កីឡាករដែលមានអាយុ 34 ឆ្នាំក្នុងខែសីហា។

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH