ពាក្យចចាមអារ៉ាមមួយចំនួន បានលើកឡើងថា Neymar អាចនឹងរកផ្លូវចាកចេញពី PSG ក្រោយធ្លាក់ជាពីពាន UEFA Champions League នៅឆ្នាំនេះទៀត ប៉ុន្តែបើតាម Goal យល់ថាកីឡាករជម្រើសជាតិប្រេស៊ីល នឹងបន្តលេងឱ្យក្រុមមានមូលដ្ឋាននៅទីក្រុងប៉ារីសតទៅទៀត ដោយសារមូលហេតុទទួលបានប្រាក់ឈ្នួលច្រើនជាងគេ។
បច្ចុប្បន្ន Neymar ជាកីឡាករម្នាក់ដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេបំផុតនៅក្លិប PSG ដោយលើ Lionel Messi និង Kylain Mbappe ទៅទៀត។ ភ្នាក់ងាររបស់កីឡាករប្រេស៊ីលរូបនេះ ជឿថា ក្លិបផ្សេងៗក្រៅពី PSG គឺប្រហែលគ្មានក្លិបណាហ៊ានផ្តល់ប្រាក់ឈ្នួលដល់រូបគេខ្ពស់បែបនេះនោះទេ ហើយលោកយល់ថា Neymar រីករាយនៅបន្តជាមួយ PSG។ កីឡាករវ័យ៣០ឆ្នាំ នៅជាប់កុងត្រា៣ឆ្នាំទៀត រហូតដល់ខែមិថុនា ឆ្នាំ២០២៥៕
ប្រភព៖ Goal