រដូវកាលដ៏ល្អរបស់ Paris Saint-Germain ជិតចប់ហើយ បន្ទាប់ពីចាញ់ Real Madrid វគ្គ១៦ក្រុមចុងក្រោយ Champions League ហើយពេលពួកគេនៅសល់តែពានក្នុងស្រុកតែប៉ុណ្ណោះ។
លោក Mauricio Pochettino ត្រូវបានគេជឿថាមិនមានអនាគតយូរអង្វែងនៅក្នុងទីក្រុងប៉ារីសនោះទេ ប៉ុន្តែក្លឹបយក្ស Ligue 1 កំពុងប្រឈមមុខនឹងបញ្ហានៅពេលដែលបួកគេចង់ដកតំណែងរបស់លោកទាំងពាក់កណ្ដាលទីបែបនេះ។
យោងតាម Mirror PSG នឹងចំណាយប្រាក់ 17 លានផោនក្នុងការបណ្ដេញគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនពីតំណែង និងបុគ្គលិកគ្រូបង្វឹករបស់គាត់នៅចុងបញ្ចប់នៃយុទ្ធនាការ 2021/22 នេះ។
ដូច្នេះហើយ ក្លិបរបស់មហារសេដ្ឋីកាតារចង់ឱ្យ Pochettino ចាកចេញពីក្លឹបទៅធ្វើការនៅកន្លែងផ្សេង ហើយសន្សំលុយឱ្យពួកគេ ដោយសុខចិត្តខាតបង់ត្រឹម១៧លានផោននេះ។ ទន្ទឹមនឹងនោះ Manchester United ត្រូវបានគេនិយាយថាចាប់អារម្មណ៍លើគ្រូបង្វឹករូបនេះផងដែរ។
ប្រភព៖ Mirror