ក្លឹប Real Madrid នឹងត្រូវពិន័យជាប្រាក់មួយចំនួន បន្ទាប់ពីយកឈ្នះក្រុម Celta Vigo ២-១ ក្រៅដីកាលពី២ថ្ងៃមុន បើយោងតាមរបាយការណ៍របស់ Football Espana ។
ច្បាប់របស់ LaLiga ត្រូវបានពន្យល់ថាគ្រូបង្វឹកក្លិបទាំងអស់ដែលលេងក្នុងលីគកំពូលអេស្ប៉ាញ មានកាតព្វកិច្ចចូលរួមក្នុងការសម្ភាសន៍មុនការប្រកួត និងក្រោយការប្រកួតសម្រាប់ជំនួបនានាក្នុងលីគ។
លោក Carlo Ancelotti បានអវត្តមានដោយសារតែ COVID-19 ដូច្នេះគាត់មិនអាចចូលរួមបានទេ។ ក្នុងករណីបែបនេះ វាជាកាតព្វកិច្ចរបស់ជំនួយការគ្រូបង្វឹក ប៉ុន្តែ Davide Ancelotti ដែលជាកូនប្រុសរបស់គាត់មានតួនាទីជាគ្រូជំនួយ មិនបានបង្ហាញខ្លួនជាអ្នកសារព័ត៌មានក្រោយការប្រកួតនោះទេ។
បើទោះជាលោក Davide មិនដឹងពីរឿងនេះក៏ដោយ ក៏ Real Madrid នៅពេលនេះនឹងមិនត្រូវបង់ប្រាក់ពិន័យនោះទេ ងហើយគេក៏មិនទាន់ដឹងថា Real Madrid ត្រូបង់ប្រាក់ប៉ុន្មាននោះដែរ?
ប្រភព៖ Football Espana