ឪពុកម្នាក់បានចំណាយប្រាក់ជាង 3000 ផោនសម្រាប់កូនប្រុសដើម្បីមើល Cristianoលេងលើទីលានផ្ទាល់ ប៉ុន្តែRonaldo ខកខានការប្រកួតទាំងអស់។
Chris Broome អាយុ 43 ឆ្នាំ និងកូនប្រុសរបស់គាត់ឈ្មោះ Zac អាយុ 12 ឆ្នាំបានធ្វើដំណើរជាង 2,000 ម៉ាយដើម្បីមើលហ្គេមចំនួន 3 ប្រកួតដោយសង្ឃឹមថានឹងឃើញ Cristiano Ronaldo ស៊ុតបញ្ចូលទីបានគ្រាប់បាល់លំដាប់ពិភពលោក ឃើញគាត់អបអរ”SIIIIUUUU” ដ៏ល្បីល្បាញរបស់គាត់។
ជាអកុសល ទាំងបីលើក Ronaldo មិនស្ថិតក្នុងការប្រកួតរបស់ក្រុមប្រកួតទេ។ បុរសជនជាតិជនជាតិដើម Somerset ដែលមានទីលំនៅនៅភាគខាងត្បូងប្រទេសអង់គ្លេសបានចំណាយប្រាក់ជាង £3,000 មកទល់ពេលនេះ។ ក្នុងឆ្នាំ 2020 គាត់បានធ្វើដំណើរទៅមើល Ronaldo លេងឱ្យ Juventus ប៉ុន្តែតារាព័រទុយហ្គាល់ត្រូវបានសម្រាកនៅក្នុងការប្រកួតនោះ។ Chris និង Zac បន្ទាប់មកបានសម្រេចចិត្តធ្វើការប៉ុនប៉ងមួយផ្សេងទៀត ហើយជ្រើសរើសការប្រកួត Manchester Derby នៅ Etihad កាលពីខែមុនដោយសារតែចង់ឃើញ Ronaldo តែពេលនោះ កីឡាំករវ័យ៣៧ឆ្នាំ ខកខានដោយសាររបួសត្រគាក។
បន្ទាប់មក អ្នកទាំងពីរទទួលបានសំបុត្រឥតគិតថ្លៃក្នុងការប្រកួតជាមួយ Leicester City កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែខ្សែប្រយុទ្ធ Manchester United បានបាត់ខ្លួនម្តងទៀតដោយសារជំងឺ។
ដោយលម្អិតអំពីរឿងដ៏ខកចិត្តរបស់គាត់ Broome បានប្រាប់កាសែត The Sun ថា “វាជាមានតម្លៃស្មើដៃនិងជើងរបស់ខ្ញុំ។ ខ្ញុំបានសន្យាជាមួយ Zac ថាខ្ញុំនឹងនាំគាត់ទៅមើល Ronaldo លេង ដូច្នេះខ្ញុំនឹងធ្វើឱ្យរឿងនេះកើតឡើង។” យើងសង្ឃឹមថាគាត់នឹងបានសម្រេចបំណងឱ្យកូនប្រុសរបស់គាត់ទៅចុះ៕