Mario Gotze អតីតតារាឆ្នើមក្រុម Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ បានលើកឡើងថា ខ្លួនមានការសោកស្តាយ ដែលបោះបង់ឱកាសទៅចូលរួមជាមួយអ្នកចាត់ការ Jurgen Klopp នៅក្លិប Liverpool។
ខ្សែបម្រើដែលបច្ចុប្បន្នកំពុងលេងនៅក្រុម PSV រូបនេះ បានប្រាប់ដល់ Daily Mail ថា៖ “យើងនៅតែមានទំនាក់ទំនងជិតស្និទជាមួយគ្នា ហើយយើងបានជជែកគ្នាពីរឿងពីមុន អំពីការផ្ទេរខ្ញុំទៅក្លិប Liverpool។ ប៉ុន្តែពេលនោះ រឿងទាំងនេះមិនទាន់ស្ថិតក្នុងចិត្តខ្ញុំនោះទេ ហើយនេះជាមូលហេតុដែលមិនអាចកើតឡើង។ តើខ្ញុំសោកស្តាយទេ? វាពិតជាពិបាកដែលត្រឡប់ទៅមើលក្រោយ ប៉ុន្តែបើអ្នកសួរខ្ញុំ ប្រាកដណាស់ ខ្ញុំគួរតែបានទៅចូលរួមជាមួយ Liverpool។ ខ្ញុំគ្រាន់តែធ្វើការសម្រេចចិត្តខុស”៕
ប្រភព៖ Goal