Manchester United បានចំណាយប្រាក់ជាង 29 លានផោនលើថ្លៃភ្នាក់ងារកាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតទីពីរនៅក្នុង Premier League ។
បិសាចក្រហមបានចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo, Jadon Sancho និង Raphael Varane ក៏ដូចជាការបញ្ចប់កិច្ចព្រមព្រៀងតូចៗមួយចំនួនទៀត។ សរុបចំនួន 273 លានផោនត្រូវបានចំណាយលើថ្លៃភ្នាក់ងារដោយក្លឹបនៅ Premier League កាលពីឆ្នាំមុន កើនឡើងបើធៀបនឹង 222 លានផោនដែលបានចំណាយក្នុងឆ្នាំ 2020 ។
លុយដែលបានចំណាយលើថ្លៃភ្នាក់ងារ Premier League ឆ្នាំ 2021
Manchester City៖ ៣៥លានផោន
Manchester United៖ ២៩លានផោន
Chelsea៖ ២៨លានផោន
Liverpool៖ ២២លានផោន
Arsenal៖ ១៩លានផោន
ប្រភព៖ Daily Mail