គណៈកម្មការវិន័យ និងគណៈកម្មការឧទ្ទរណ៍នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចពិន័យក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) ជាទឹកប្រាក់ចំនួន ១លានរៀល និង មិនអនុញ្ញាតឲ្យមានទស្សនិកជនចូលគាំទ្រផ្ទាល់នៅកីឡដ្ឋាន ខ.ភ.ម (ស្ដាតចាស់) ចំនួន ១ប្រកួត ពោលគឺជាប្រកួតដែល ទ័ព ប៉ះវិសាខា នាថ្ងៃសៅរ៍ ទី៩ មេសានេះ។
ការពិន័យនេះ គឺពីបទអ្នកគាំទ្រ ULTRA ARMY ស្រែកជេរប្រមាថចំពោះមន្រ្ដីការប្រកួត ដែលខុសនឹងប្រការ ៥៤ ប្រការ ៦០ និងប្រការ ៦៧ នៃក្រមវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
គួររំលឹកផងដែរថា រឿងហេតុនេះ បានកើងឡើងអំឡុងពេលក្រុមទ័ព ទទួលក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង កាលពីសប្ដាហ៍ទី៤ Cambodian Premier League ដែលជាលទ្ធផល គឺទ័ព ចាញ់ក្រុមភ្ញៀវ ១-៣៕
សូមអានសេចក្ដីសម្រេចទាំងស្រុងដូចខាងក្រោម៖