Arsenal ​​កំពុង​ចរចា​ជាមួយ​ Real Madrid ​​ចង់​នាំ​យក Hazard មក​អង់គ្លេស​វិញ

កាំភ្លើង​ធំ Arsenal ​​កំពុង​តែ​ចរចា​ជាមួយ​ក្លិប​ Real Madrid ​​​​ក្នុង​គោល​បំណង​​​ចង់​ចុះ​កុងត្រា​នាំ​យក Eden Hazard ​​មក​កាន់​ Premier League ​​វិញ ​​នៅ​ចប់​រដូ​វកាល​នេះ។

កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចាក​ចេញ​ពី​កីឡដ្ឋាន Santiago Bernabeu ​នៅ​ចប់​រដូវ​កាល​នេះ។ បើ​តាម​សារព័ត៌មាន Foot Mercato ​​បាន​រាយការណ៍​ថា កាំ​ភ្លើង​ធំ ​​សង្ឃឹម​ថា​នឹង​អាច​​នាំ​យក​អតីត​ខ្សែ​បម្រើ​ក្រុម Chelsea ​​រូប​នេះ ​​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល​ នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ៕

ប្រភព៖ Goal

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH