ក្រុមបាល់ទាត់ U-22 កម្ពុជា នឹងត្រូវជួប ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ក្នុងពូល B នៃវិញ្ញាសាបាល់ទាត់បុរស នៅស៊ីហ្គេមលើកទី៣១ នាទីក្រុងហាណូយ នាខែឧសភាខាងមុខ។
ខាងក្រោមនេះ ជាប្រវត្តិជួបគ្នារវាងកម្ពុជា និងក្រុមទាំង ៤ នោះ នៅស៊ីហ្គេម គិតចាប់តាំងពីឆ្នាំ ១៩៩៥ ពោលគឺជាពេលដែលកម្ពុជា ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកដំបូង។
- កម្ពុជា vs ថៃ៖ កម្ពុជា ធ្លាប់ជួបថៃ នៅស៊ីហ្គេមចំនួន ៩ដង ដែលជាលទ្ធផល ថៃ ឈ្នះ ៨ដង និងស្មើគ្នាម្ដង។ លទ្ធផល ៣ដងចុងក្រោយ គឺ៖ ថៃ ឈ្នះ ៣-០ (ស៊ីហ្គេម ២០១៧), ស្មើគ្នា ០-០ (ស៊ីហ្គេម ២០១៣), ថៃ ឈ្នះ ៤-០ (ស៊ីហ្គេម ២០១១)។
ក្រុមកីឡាករកម្ពុជា ពេលប៉ះថៃ នៅស៊ីហ្គេម ឆ្នាំ២០១៧
- កម្ពុជា vs ម៉ាឡេស៊ី៖ កម្ពុជា ធ្លាប់ជួបម៉ាឡេស៊ី នៅស៊ីហ្គេមចំនួន ៧ ដង ដែលជាលទ្ធផល ម៉ាឡេស៊ី ឈ្នះ ៦ដង, កម្ពុជា ឈ្នះ ១ដង។ លទ្ធផល ៣ដងចុងក្រោយ៖ កម្ពុជា ឈ្នះ ៣-១ (ស៊ីហ្គេម ២០១៩), ម៉ាឡេស៊ី ឈ្នះ ៤-១ (ស៊ីហ្គេម ២០១១), ម៉ាឡេស៊ី ឈ្នះ ៤-០ (ស៊ីហ្គេម ២០០៩)។
កីឡាករកម្ពុជា អបអរក្រោយស៊ុតបញ្ចូលទីម៉ាឡេស៊ី នៅស៊ីហ្គេម ២០១៩
- កម្ពុជា vs សិង្ហបុរី៖ កម្ពុជា ធ្លាប់ជួបសិង្ហបុរី ៦ដង នៅស៊ីហ្គេម ដោយចាញ់ទាំង ៦ដង។ លទ្ធផល ៣ដងចុងក្រោយ គឺ សិង្ហបុរី ឈ្នះ ៣-១ (ស៊ីហ្គេម ២០០៥), សិង្ហបុរី ឈ្នះ ២-១ (ស៊ីហ្គេម ២០១១), សិង្ហបុរី ឈ្នះ ៥-១ (ស៊ីហ្គេម ២០០៣)
- កម្ពុជា vs ឡាវ៖ កម្ពុជា ធ្លាប់ជួបឡាវ តែម្ដងគត់នៅស៊ីហ្គេម គឺកាលពីឆ្នាំ ២០០១ ដែលកាលនោះ ឡាវ បានយកឈ្នះកម្ពុជា ២-០។
ខាងក្រោមនេះ ជាកាលវិភាគប្រកួតរបស់កម្ពុជា ទល់នឹងក្រុមទាំង ៤ នៅពូល B នាស៊ីហ្គេម លើកទី ៣១៖