ទីបំផុតរកឃើញជើងខ្លាំង៤រូបឡើងវគ្គខ្វែងជើងឯកគោជល់ហើយ

ការ​ប្រកួត​វគ្គ​សន្សំ​ពិត​តាម​ពូល​ ខ្សែ​ក្រវាត់​គោជល់​​នៅ​សង្វៀន​ CNC បាន​បញ្ចប់​ និង​រក​ឃើញ​​ជើង​ខ្លាំង​៤​នាក់​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឬ​វគ្គ​ខ្វែង​ហើយ។

សម្រាប់​ពូល A ជើង​ខ្លាំង ម៉ឺន មេឃា ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១​ក្រោយ​ឈ្នះ​ទាំង​៣​លើក និង​លេខ​២​កីឡាករ ឈុត សេរីវ៉ាន់ថង ក្រោយ​ឈ្នះ​២ និង​ចាញ់​១។

ចំណែកពូល B ទើប​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​ឧសភា​ កន្លង​ទៅ​នេះ វេង សុភ័ក្រ ឈរ​ចំណាត់​ថ្នាក់​លេខ​១ ក្រោយ​ឈ្នះ​​ទាំង​៣​ប្រកួត ខណៈ​លេខ​២​ កីឡាករ តាញ់ មករា ក្រោយ​ឈ្នះ​២​ប្រកួត និង​ចាញ់​១​ប្រកួត។

សម្រាប់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ លេខ​១ពូល A ម៉ឺន មេឃា ត្រូវ​ជួប​លេខ​២​ពូល B តាញ់ មករា ហើយ​លេខ​២​ពូល A ឈុត សេរីវ៉ាន់ថង ត្រូវ​ជួប​លេខ​១​ពូល B វេង សុភ័ក្រ។ អ្នក​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នឹង​ឡើង​ទៅ​ជួព​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ប្រជែង​ខ្សែ​ក្រវាត់​ដែល​មាន​ប្រាក់​រង្វាន់ ៥​ពាន់​ដុល្លារ​អាមេរិក។

សម្រាប់​ជើង​ឯក​នឹង​មាន​ភារកិច្ច​បន្ត​ទៅ​ប្រកួត​ជា​មួយ​ជើង​ឯក ឃីម បូរ៉ា ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ដែល​មាន​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​អាមេរិក។ វគ្គ​នេះ​មាន​ន័យ​ថា ជើង​ឯក​ប៉ះ​ជើង​ឯក​ដើម្បី​រក​កំពូល​ជើង​ឯក៕

 

ពូល A

  • លេខ​១៖ ជើង​ខ្លាំង ម៉ឺន មេឃា
  • លេខ​២៖ ជើងខ្លាំង ឈុត សេរីវ៉ាន់ថង

ពូល B

  • លេខ​១៖ ជើង​ខ្លាំង វេង សុភ័ក្រ
  • លេខ​២៖ ជើង​ខ្លាំង តាញ់ មករា

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • ម៉ឺន មេឃា ប៉ះ តាញ់ មករា
  • វេង សុភ័ក្រ ប៉ះ ឈុត សេរីវ៉ាន់ថង

តើ​នរណា​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ប្រជែង​ខ្សែ​ក្រវាត់ និង​ប្រាក់​៥​ពាន់​ដុល្លារ?

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH