ស្ថានភាពរបួសរបស់ ចាន់ វឌ្ឍនាកា យ៉ាងណាហើយ?

ចាន់ វឌ្ឍនាកា បានប្រាប់ថាស្ថានភាពរបួសរបស់ខ្លួន បានប្រសើរជាងមុន បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អស់រយៈពេលជាង ៣ខែមកនេះ។ នេះបើតាមប្រភពពី Cambodia2023.com។

ខ្សែប្រយុទ្ធលេចធ្លោរបស់បឹងកេត បាននិយាយប្រាប់ប្រភពខាងលើថា៖ «ខ្ញុំអាចដើរបានហើយដោយមិនបាច់ប្រើឧបករណ៍អបជំនួយនោះទេ ហើយអាចធ្វើលំហាត់សាច់ដុំបានខ្លះៗវិញហើយផងដែរ»។

វឌ្ឍនាកា ក៏បានបង្ហាញអារម្មណ៍សោកស្ដាយ ដែលមិនបានជួយក្រុម (បឹងកេត) និងជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ជាច្រើន ដូចជា Cambodian Premier League, Hun Sen Cup, វគ្គជម្រុះ AFC Cup និងពាន AFF Suzuki Cup ផងដែរ។

គួររំលឹកផងដែរថា វឌ្ឍនាកា បានរងរបួសនៅក្នុងជំនួបជាមួយក្លិបវិសាខា ក្នុងពានរង្វាន់មិត្តភាពត្រៀមបើករដូវកាល (Pre-season Cup) កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍ ដែលតម្រូវឲ្យមានការវះកាត់ និងសម្រាករយៈពេលយូរពី ៦ខែ ទៅ ៨ខែ៕

ប្រភព៖ Cambodia2023.com

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH