ដឹងចំនួនប្រភេទកីឡា​ ដែលកម្ពុជា​ចូលរួម​នៅស៊ីហ្គេមឆ្នាំហើយ!

កម្ពុជា នឹងបញ្ជូនប្រតិភូ រួមជាមួយអត្តពលិកសរុប ៥៥០នាក់ ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម លើ ៣៣ប្រភេទកីឡា។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Cambodia 2023។

ប្រភពដដែលបញ្ជាក់ថា ប្រតិភូទាំង ៥៥០នាក់រួមមាន ថ្នាក់ដឹកនាំ និងមន្ត្រីកីឡា ចំនួន ៣៥នាក់, អត្តពលិក ចំនួន ៣៦៣នាក់ ក្នុងនោះកីឡាករ ២៣៧នាក់ និងកីឡាការិនី ១២៦នាក់។ ជាមួយគ្នានោះដែរ ក៏មានគ្រូបង្វឹក និងគ្រូជំនួយសរុបចំនួន ៩៣នាក់, គ្រូពេទ្យ ចំនួន ១៨នាក់, អាជ្ញាកណ្ដាល ចំនួន ១៦នាក់, មន្ត្រីដឹកនាំក្រុម ជាប្រធាន និងអគ្គលេខាធិការ ចំនួន ២១នាក់ និង CADA ចំនួន ៤នាក់។

ចំពោះប្រភេទកីឡាទាំង ៣៣ប្រភេទ ដែលកម្ពុជា ចូលរួមមាន៖

  • ប្រភេទកីឡាចំណាត់ថ្នាក់ទី១៖ ១. អត្តពលកម្ម ១៤នាក់, ២. កីឡាហែលទឹក ១៦នាក់
  • ប្រភេទកីឡាចំណាត់ថ្នាក់ទី២៖ ៣. កាយសម្ព័ន្ធ ៧នាក់, ៤. បាញ់កាំភ្លើង ២នាក់, ៥. តេក្វាន់ដូ WT ១៤នាក់, ៦. ប្រណាំងទោចក្រយាន ៩នាក់, ៧. គុនដាវ ៨នាក់, ៨. យូដូ ១២នាក់, ៩. វូស៊ូ ៦នាក់, ១០. ចំបាប់ ១៦នាក់, ១១. ប្រដាល់សកល ៨នាក់, ១២. ការ៉ាតេ ១៩នាក់, ១៣. កីឡារាំ ៨នាក់, ១៤. ទ្រីយ៉ាត្លុង ៦នាក់, ១៥. ជឺជីតស៊ូ ២នាក់, ១៦. លើកទម្ងន់ ៦នាក់, ១៧. កានូ/កាយ៉ាក ១៦នាក់, ១៨. បាល់ទាត់ ៤០នាក់, ១៩. បាល់ទះ (លើក្ដារ ១៤នាក់, ឆ្នេរខ្សាច់ ៤នាក់), ២០. បាល់បោះ (5×5 ៨នាក់ និង 3×3 ៨នាក់), ២១. សីដក់ ២០នាក់, ២២. វាយកូនឃ្លីលើតុ ៧នាក់, ២៣. វាយសី ៩នាក់, ២៤. វាយកូនបាល់ ៩នាក់, ២៥. វាយកូនគោល ៤នាក់
  • ប្រភេទកីឡាចំណាត់ថ្នាក់ទី៣៖ ២៦. វ៉ូវីណាម ១៨នាក់, ២៧. ប្រដាល់គុនខ្មែរ ១០នាក់, ២៨. ឃីកបុកស៊ីង ៩នាក់, ២៩. ប៉េតង់ ១៩នាក់, ៣០. កាយវប្បកម្ម ៣នាក់
  • ប្រភេទកីឡាក្រៅការប្រមូលផ្ដុំ៖ ៣១. ប៊ីយ៉ា ស្នូកឃ័រ ៤នាក់, ៣២. កីឡាអេឡិចត្រូនិក ៥នាក់ និង ៣៣. អុកចិន ៣នាក់។

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH