Ralf Rangnick អ្នកចាត់ការបណ្តោះអាសន្នក្រុម Manchester United យល់ឃើញថា ក្រុមបិសាចក្រហម ដែលខកខានលើកពាន Premier League តាំងពីឆ្នាំ២០១៣ នឹងមិនរង់ចាំរហូតដល់៣០ឆ្នាំ ទើបឈ្នះពានក្នុងលីគជាថ្មីម្តងទៀត ដូចជាក្រុម Liverpool នោះទេ។
Man Utd នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield យប់នេះ ខណៈដែល Liverpool កំពុងចង់បំបែកកំណត់ត្រាឈ្នះពាន៤ក្នុងមួយរដូវកាល រីឯបិសាចក្រហម សុំត្រឹមបានចំណាត់ថ្នាក់កំពូលទាំង៤ (Top4) គឺគ្រប់គ្រាន់ណាស់ទៅហើយ សម្រាប់រដូវកាលនេះ។ កាលជួបគ្នានៅដើមរដូវកាល Liverpool បានបំបាក់ Man Utd ដល់ទៅ ៥-០ នៅកីឡដ្ឋាន Old Trafford។
លោក Rangnick បាននិយាយថា៖ “យើងត្រូវតែអភិវឌ្ឍក្រុមឡើងវិញ នាពេលអនាគត។ ខ្ញុំគិតថា ៣០ឆ្នាំដោយគ្មានឈ្នះពាន នឹងមិនកើតឡើងសម្រាប់ក្រុមយើងទេ ព្រោះយើងដឹងច្បាស់ណាស់ថា នឹងត្រូវផ្លាស់ប្តូរអ្វី”៕
ប្រភព៖ BBC