Real Madrid បានដាក់ខ្សែការពារស្តាំ Reece James របស់ Chelsea ក្នុងបញ្ជីរចង់ផ្ទេររបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ នេះបើតាមការអះអាងរបស់ Mirror ។
លោក Carlo Ancelotti មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានឃើញពីកីឡាករសញ្ជាតិអង់គ្លេស អំឡុងពេល Real Madrid យកឈ្នះ Chelsea ក្នុងការប្រកួត Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រ។ Madrid កំពុងស្វែងរកការពង្រឹងតំបន់ការពារស្តាំរបស់ពួកគេ ហើយបានតាមប្រមាញ់ James យ៉ាងហោចណាស់ប្រាំបួនដងនៅរដូវកាលនេះ។
ក្លឹបយក្ស La Liga នឹងដើរតាមខ្សែការពារស្តាំវ័យក្មេងនៅរដូវក្តៅ ហើយសង្ឃឹមថានឹងបញ្ចុះបញ្ចូលគាត់ឱ្យចាកចេញពី Stamford Bridge ។ ទោះជាយ៉ាងណាក៏ដោយ James នៅតែមានពេល 3 ឆ្នាំលើកិច្ចព្រមព្រៀង Chelsea របស់គាត់ ហើយអ្នកចាត់ការ Thomas Tuchel នឹងធ្វើការសម្រេចចិត្តចុងក្រោយថាតើគាត់អាចត្រូវបានលក់ឬអត់។
Reece បានបង្ហាញខ្លួន 31 លើកសម្រាប់ក្រុមតោខៀវនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 7 ដង។
ប្រភព៖ Mirror