ខ្សែបម្រើ Declan Rice បានបដិសេធសំណើបន្តកុងត្រាថ្មីជាមួយក្លិប West Ham ដែលផ្តល់ប្រាក់ឈ្នួលប្រមាណ ២០០,០០០ផោនក្នុងមួយសប្តាហ៍ (ជាប្រាក់ឈ្នួលថ្លៃដាច់គេនៅក្នុងប្រវត្តិសាស្ត្រក្លិប)។
កីឡាករដែលក្លិប Manchester United និង Chelsea កំពុងចាប់អារម្មណ៍រូបនេះ បានចំណាយពេលស្ទើរតែពេញមួយជីវិតទៅហើយលេងឱ្យ West Ham សរុបបាន ១៨៩ប្រកួត ក្នុងនោះ ៤៤ប្រកួតនៅរដូវកាលនេះ។ ខ្សែបម្រើវ័យ២៣ឆ្នាំ នៅជាប់កុងត្រាជាមួយញញួរយក្សដល់ឆ្នាំ២០២៤ ហើយក្លិប West Ham ចង់បន្ថែមកុងត្រាច្រើនឆ្នាំទៀត ប៉ុន្តែត្រូវបាន Rice បដិសេធពីរបីលើករួចមកហើយ៕
ប្រភព៖ Goal