Karim Benzema បានក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេទីពីររបស់ Real Madrid ហើយ Vinicius Junior បានទាត់បញ្ចូលទី hat-trick ខណៈ Real បានយកឈ្នះ Levante។
Benzema វ័យ ៣៤ ឆ្នាំបានទាត់បាល់បញ្ចូលទីនៅវគ្គទីមួយពីការបញ្ជូនបាល់របស់ Vinicius ដើម្បីផ្គូផ្គងគ្រាប់បាល់ ៣២៣ របស់ Raul ដោយមានតែ Cristiano Ronaldo ៤៥០ គ្រាប់ ប៉ុណ្ណោះដែលទាត់បញ្ចូលទីច្រើនជាងសម្រាប់ក្លិប។
Real របស់ Carlo Ancelotti ដែលជួប Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នៅទីក្រុងប៉ារីស នៅថ្ងៃសៅរ៍ ទី ២៨ ឧសភា បានលើកពានអេស្ប៉ាញជាលើកទី ៣៥ នៅចុងខែមេសា ជាមួយនឹងការប្រកួតចំនួន ៤ នៅសល់។
អំពី Benzema ខ្សែប្រយុទ្ធ Vinicius បានបន្ថែមថា៖«ខ្ញុំមិនបានដឹងថាគាត់បានតាមស្មើសម្រាប់ Raul [គ្រាប់បាល់សរុប] នោះទេ គាត់ទាត់បញ្ចូលទីបានច្រើនគ្រាប់សម្រាប់ពួកយើង និងធ្វើរឿងជាច្រើនទៀតសម្រាប់ក្រុម»។
Real នឹងលេងទល់ Cadiz នៅថ្ងៃអាទិត្យ និងបញ្ចប់រដូវកាល La Liga នៅផ្ទះ Real Betis នៅថ្ងៃទី ២២ ឧសភា មុនពេលពួកគេមានបំណងក្លាយជាម្ចាស់ជើងឯកអឺរ៉ុបជាលើកទី ១៤ ទល់នឹង Liverpool របស់លោក Jurgen Klopp៕
ប្រភព៖ BBC