Lionel Messi បានបញ្ជាក់ថា Ballon d’Or ឆ្នាំនេះ គឺច្បាស់ណាស់ថានឹងបានទៅ Karim Benzema។ ខ្សែប្រយុទ្ធរបស់ PSG បានថ្លែងយ៉ាងដូច្នេះ តាមរយៈទូរទស្សន៍អាហ្សង់ទីន TyC Sports។
Messi បាននិយាយថា៖ “ច្បាស់ណាស់ថា Benzema មានសមិទ្ធផលដ៏ល្អបំផុតនាឆ្នាំនេះ ដោយដើរតួយ៉ាងសំខាន់តាំងពីវគ្គ ១៦ក្រុមចុងក្រោយ រហូតជួយឲ្យក្លឹបឈ្នះ Champions League”។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០២០ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ ក៏អះអាងថា Lewandowski សក្ដិសមនឹងឈ្នះ Ballon d’Or ដែរ ប៉ុន្តែការប្រកាសអ្នកឈ្នះ ត្រូវបានលុបចោលវិញដោយសារកូវីដ។ ហើយ១ឆ្នាំបន្ទាប់ ពានរង្វាន់នេះ ក៏បានទៅ Messi។
រង់ចាំមើលទាំងអស់គ្នា ថាតើ Benzema ពិតជាឈ្នះដូចការលើកឡើងរបស់ Messi ដែរឬយ៉ាងណា? ក្នុងការបង្ហាញខ្លួន ៤៦ប្រកួតរដូវកាលនេះ Benzema ស៊ុតបាន ៤៤គ្រាប់ ជួយឲ្យ Real Madrid ឈ្នះ Champions League និង La Liga៕