ចាប់អារម្មណ៍សម្រស់ ឬការប្រកួតនៅពេល ទូច ចាន់វត្តី ប៉ះ វី ស្រីស្រស់ ថ្ងៃសៅរ៍នេះ?

​ចាប់​តាំង​ពី​ផ្ទុះ​កូវីដ-១៩​ ​ដើម​ឆ្នាំ​២០២០​មក មាន​កីឡាការិនី​​តិច​តូច​ណាស់​​បាន​ឡើង​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ បើ​ទោះ​ជា​​កីឡាការិនី​ក៏​មាន​ទី​ផ្សារ​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា នៅ​ចុង​សប្តាហ៍​នេះ​នឹង​មាន​កីឡាការិនី​ប្រកួត​មួយ​គូ​នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែ​មិថុនា ​សង្វៀន​បាយ័ន វេលា​ម៉ោង​៣​រសៀល។ វា​មាន​ករណី​២​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ជំនួប​នារី​នេះ​នៅ​ពេល​កីឡាការិនី​ថ្មី​សន្លាង​ ទូច ចាន់វត្តី ត្រូវ​ប្រកួត​ជា​មួយ វី ស្រីស្រស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​១៖ អ្នក​គាទ្រ​នឹង​បាន​ឃើញ​សមត្ថភាព​របស់​កីឡាការិនីទាំង​ពីរ​បញ្ចេញ​លើ​សង្វៀន​គុន​ខ្មែរ បន្ទាប់​ពី​ខាន​ឃើញ​យូរ​ហើយ។ ថា​តើ​អ្នក​ទាំង​ពីរ​ធ្វើ​បាន​ល្អ​កម្រិត​ណា ខណៈ​ទី​ផ្សារ​អន្តរជាតិ​ក៏​មាន​សម្រាប់​កីឡាការិនី​ដូច​ជា​សង្វៀន ONE និង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​ជា​ដើម​ទាំង​គុន​ខ្មែរ គុន​ចម្រុះ និង​ឃីក​បុក​សីង​ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ទូច ចាន់វត្តី)

ទី​២៖ សម្រស់​កីឡាការិនី ទូច ចាន់វត្តិ ដែល​អ្នក​គាំទ្រ​នឹង​ចាប់​អារម្មណ៍​ខ្លាំង។ បន្ទាប់​ពី​គូ​ប្រកួត​ត្រូវ​បាន​ប្រកាស​ឡើង​​ និង​បាន​ឃើញ​រូបថត​របស់​នារី​ប្រដាល់​រូប​នេះ អ្ន​ក​គាំទ្រ​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង។ មែន​ទែន​ទៅ បើ​មើល​តាម​រូប​ភាព ទូច ចាន់វត្តី ពិត​ជា​មាន​រូប​សម្រស់​ស្អាត​មែន​ទាំង​ទម្រង់មុខ និង​សាច់​ស​ខ្ចី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កីឡាការិនី វី ស្រីស្រស់)

យ៉ាង​ណា ប្រសិន​បើ​នាង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​រឹត​តែ​មាន​អំណោយ​ផល​សម្រាប់​រូប​នាង​ខ្លាំង។ តាម​ពិត​ជា​កម្ពុជា​ខ្វះ​កីឡាការិនី​ល្បី​ៗ​ដើម្បី​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​សង្គម ក៏​ដូច​ជា​ថត​ផ្សាយ​ពាណិជ្ជកម្ម ឬ​យក​ធ្វើ​ទូត​សុច្ឆន្ទៈ ឬ​តំណាង​ផ្សព្វផ្សាយ​សម្រាប់​ក្រុម​ហ៊ុន​ឯកជន​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កីឡាការិនី ទូច ចាន់វត្តី )

កន្លង​មក​មាន​កីឡាការិនី​ម្នាក់​ ឬ​ពីរ​នាក់​ដែល​មាន​លេច​ធ្លោ​ក្នុង​អាជីព​ប្រដាល់​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន ក៏​ដូច​ជា​ក្រុម​ហ៊ុន​ឯកជន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទូច ចាន់វត្តី កាល​ប្រកួត​ឈ្នះ ចាន់ សុខហឿន ដោយ​ពិន្ទុ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH