កីឡាការិនីជឺជីតស៊ូខ្មែរ-អាមេរិក ខាន់ ចេសា សងសឹកបានសម្រេចលើអ្នកជំនាញចាស់វស្សាកម្រិតពិភពលោកកីឡាការិនីប្រេស៊ីល Pati Fontes នៅក្នុងកម្មវិធី«នរណាលេខ១ ឬ Who Number ONE កាលពីសុក្រ ទី២៨ ខែឧសភា កន្លងទៅនេះនៅ Austin រដ្ឋតិចសាស អាមេរិក។
(កីឡាការិនីជឺជីតស៊ូខ្មែរ-អាមេរិក ខាន់ ចេសា)
បើមើលពីបទពិសោធ និងជំនាញគឺខុសគ្នាឆ្ងាយណាស់ ដោយកីឡាការិនីប្រេស៊ីល Pati Fontes អាយុ៣០ឆ្នាំបានចូលប្រឡូកក្នុងអាជីពជឺជីតស៊ូតាំងពីអាយុ១៥ឆ្នាំ ខណៈម្ចាស់មេដាយទ្វីបអាស៊ីរបស់កម្ពុជា ខាន់ ចេសា ទើបអាយុ១៩ឆ្នាំប៉ុណ្ណោះ។
(កីឡាការិនីជឺជីតស៊ូខ្មែរ-អាមេរិក ខាន់ ចេសា)
ប៉ុន្តែសម្រាប់ការប្រកួតនេះ ខាន់ ចេសា ធ្វើបានយ៉ាងល្អឥតខ្ចោះដោយបានកាច់ឲ្យកីឡាការិនីប្រេស៊ីលជាជើងឯកពិភពលោកច្រើនសម័យគោះដៃសុំចុះចាញ់។ ការប្រកួតនេះក៏ជាជំនួបសងសឹកផងដែរ នៅពេល ចេសា ធ្លាប់បានចាញ់ម្តងហើយកាលពីឆ្នាំ២០១៦ដែលពេលនោះនាងនៅក្មេង និងបទពិសោធខ្ចី។
មុនពេលផ្តួលកីឡាការិនីប្រេស៊ីលខាងលើនេះ ខាន់ ចេសា ទទួលបានជ័យជម្នះសម្រាប់ការប្រកួតលើកដំបូងរបស់នាងនៅក្នុងវិធី«នរណាលេខ១»នេះដោយឈ្នះកីឡាការិន Danielle Kelly កាលពីឆ្នាំនេះ។
(កីឡាការិនីប្រេស៊ីល Pati Fontes)
ចប្ចុប្បន្ននេះ ខាន់ ចេសា ស្ថិតនៅចំណាត់ថ្នាក់លេខ៣នៃទម្ងន់ Strawweight ខណៈកីឡាការិនីប្រេស៊ីល Pati Fontes ស្ថិតនៅចំណាត់ថ្នាក់លេខ៤។
(កីឡាការិនីប្រេស៊ីល Pati Fontes)
តាមការរៀបរាប់របស់វេបសាយ flograppling ថា ខាន់ ចេសា ត្រូវការប្រកួតឈ្នះមួយលើកទៀតដើម្បីឡើងទៅចូលក្នុងចំណោមកំពូលកីឡាការិនីជឺជីតស៊ូទាំង១០រូបលើលោក។
(កីឡាការិនីប្រេស៊ីល Pati Fontes )
តាមប្រវត្តិបង្ហាញថា Pati Fontes ធ្លាប់ឈ្នះឯកពិភពលោក IBJJF World No-Gi Champion ៣លើកគឺឆ្នាំ២០១៧, ២០១៦ និង២០១៥ និងជើងឯកពិភពលោក IBJJF World Champion ឆ្នាំ២០១៥៕