មិនថាតែកីឡាករទេ សូម្បីគ្រូបង្វឹកក៏មានការផ្លាស់ប្ដូរច្រើនគួរឲ្យកត់សម្គាល់ផងដែររដូវកាលក្រោយ។ ថ្មីៗនេះមានលេចលឺច្រើនណាស់សម្រាប់គ្រូបង្វឹកដែលមិនទាន់មានក្លិបកាន់ និង គ្រូបង្វឹកត្រូវប្ដូរទ្រនំ។
អ្នកចាត់ការស្ដេចស Zinedine Zidane ត្រូវបានគេរាយការណ៍ថាទៅដឹកនាំ Juventus វិញម្ដងនារដូវកាលក្រោយ បន្ទាប់ពីប្រកាសចាកចេញពី Real Madrid កាលចុងសប្ដាហ៍មុន។ Zidane ធ្លាប់លេងនៅ Juventus ៥ ឆ្នាំពីរឆ្នាំ ១៩៩៦ ដល់ ២០០១ មុនចាកចេញទៅ Real Madrid។
លោក Massimiliano Allegri ដែលជាអតីតគ្រូបង្វឹក Juventus មានភាគរយច្រើនជាងគ្រូយុវជន Raul Gonzalez ដើម្បីមកជំនួសតំណែង Zidane ក្នុងនាមជាគ្រូបង្វឹកថ្មី Real Madrid។ នេះបើតាមការចុះផ្សាយរបស់ Marca។
Frank Lampard ដែលជាងអតីតគ្រូបង្វឹក Derby County និង Chelsea មានភាគរយខ្ពស់ក្នុងការក្លាយជាអ្នកចាត់ការថ្មីរបស់ Crystal Palace ដំនួសលោក Roy Hodgson ដែលផុតកុងត្រារដូវក្ដៅនេះ។
លោក Raul ដែលជាគ្រូយុវជនរបស់ Real Madrid ទទួលសំណើពីក្លិប Eintracht Frankfurt ដើម្បីក្លាយជាអ្នកចាត់ការក្លិបនៅអាល្លឺម៉ង់មួយនេះ ប៉ុន្តែ រូបលោកកំពុងស្ថិតក្នុងពិចារណានៅឡើយ។
Ryan Mason គ្រាន់តែគ្រូយុវជន និង ជាគ្រូបណ្ដោះអាសន្នសម្រាប់ Spurs រហូតចប់រដូវក្ដៅនេះ។ កន្លងទៅប្រធានក្លិបចាប់អារម្មណ៍លើលោក Julian Nagelsmann គ្រូបង្វឹក Leipzig ប៉ុន្តែ លោកទទួលការងារនៅ Bayern ហើយរដូវកាលក្រោយ។
បេក្ខភាព៥នាក់ដែលអាចចូលកាន់តំណែងនៅ Spurs រួមមាន Brendan Rodgers (គ្រូ Leicester City បច្ចុប្បន្ននិងទើបជួយក្រុមឈ្នះ FA Cup), លោក Nuno Espirito Santo (គ្រូបង្វឹករបស់ Wolves បច្ចុប្បន្ន), លោក Maurizio Sarri (អតីតគ្រូបង្វឹក Juventus, Chelsea និង Napoli), លោក Rafa Benitez (អតីគ្រូ Real, Liverpool និង Newcastle), និង ចុងក្រោយមាន Scott Parker (គ្រូ Fulham បច្ចុប្បន្ន)៕
ដោយ SR