កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជាកាត់អាមេរិក Casandre Tubbs និងកីឡាករ វ៉ា មិថុនា បានកំពុងធ្វើដំណើរទៅប្រទេសហ្ស៊កដានីដើម្បីចូលរួមប្រកួតវគ្គជម្រុះទទួលបានកៅអីទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅប្រទេសជប៉ុន។

កីឡាការិនីខ្មែរ-កាត់អាមេរិកTubbs
សម្រាប់ការបញ្ជូនអត្តពលិកទៅចូលរួមប្រកួតព្រឹតឹ្តការណ៍កីឡាអូឡាំពិកត្រូវបានបែងចែកពីរប្រភេទ។ ទី១គឺទទួលបានការអនុគ្រោះដោយបញ្ជូនអត្តពលិកប្រភេទកីឡាសំខាន់ដូចជា រត់ប្រណាំង និងហែលទឹកទៅចូលរួមដោយមិនចាំបាច់ធ្វើការប្រកួតជម្រុះសម្រាប់ប្រទេសជាសមាជិកអូឡាំពិកនីមួយៗ។

កីឡាករ វ៉ា មិថុនា
ទី២ គ្រប់ប្រភេទកីឡាផ្សេងៗទៀត ប្រទេសនីមួយៗត្រូវតែធ្វើការប្រកួតជម្រុះតៅតាមតំបន់ និងទ្វីបនីមួយៗតាមការកំណត់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហើយទទួលបានកៅអីទើបមានសិទ្ធិបញ្ជូនទៅចូលរួមប្រកួត។

លោក Choic គ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជា
សម្រាប់កីឡាការិនីកម្ពស់ខ្ពស់កាត់ខ្មែរ-អាមេរិក Casandre Tubbs និងកីឡាករ វ៉ា មិថុនា ជាអត្តពលិកតេក្វាន់ដូកម្ពុជាពីរនាក់ប៉ុណ្ណោះដែលបានចូលរួមប្រកួតវគ្គជម្រុះកម្រិតទ្វីបអាស៊ីនេះ។ កម្ពុជាមិនបានដាក់ប្រភេទកីឡាច្រើនដើម្បីចូលរួមប្រកួតជម្រុះកម្រិតអូឡាំពិកឡើយ ពីព្រោះកម្រិតសមត្ថភាពកីឡាកម្ពុជាមានច្រើនដែលមានកម្រិតទាបនៅឡើយ។

កីឡាការិនី ស៊ន សៀវម៉ី
សូមបញ្ជាក់ថា កីឡាការិនីតេក្វាន់ដូ ស៊ន សៀវភៅ ជាអត្តពលិកកម្ពុជាទី១ដែលបានប្រកួតវគ្គជម្រុះព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១៦ ហើយពេលនោះនាងទទួលបានចំណាត់ថ្នាក់លេខ១ និងបានចូលរួមប្រកួតអូឡាំពិកជាអត្តពលិកពេញសិទ្ធិ។
ការប្រកួតវគ្គជម្រុះទ្វីបអាស៊ី នៅប្រទេសហ្សក់ដានី នឹងធ្វើរយៈពេល២ថ្ងៃគែឺ ថ្ងៃទី២១-២២ ខែឧសភា។ ចំណែកព្រឹត្តិការណ៍កីឡាអូឡាំពិកដែលប្រទេសជប៉ុនធ្វើម្ចាស់ផ្ទះបានលើកពេលពីឆ្នាំ២០២០ មកធ្វើនៅឆ្នាំ២០២១ដោយសារកូវីដ-១៩ដែលតាមគ្រោងទុកនឹងបើកការប្រកួតថ្ងៃទី២៣ ខែកក្កដា នៅទីក្រុងតូក្យូ៕