ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០នៅជប៉ុនគឺ១០០%នឹងបន្តរៀបចំការប្រកួត បើទោះជាមានការព្រួយបារម្ភពីជំងឺកូវីដ-១៩ក៏ដោយ។
(លោកស្រី Seiko Hashimoto )
ប្រធានប្រធានគណៈកម្មាធិការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ២០២០ដែលពន្យាដល់ឆ្នាំ២០២១បាននិយាយថា ១០០%នឹងរៀបចំការប្រកួតនៅជប៉ុន។
ទោះបីជាយ៉ាងណា លោកស្រីបានព្រមានថា ការប្រកួតនឹង មិនអនុញ្ញាតឲ្យអ្នកទស្សនាចូលមើលឡើយដែលសំដៅទៅលើអ្នកមើលក្នុងស្រុក។ ចំណែកអ្នកទស្សនាមកពីក្រៅប្រទេសក៏មិនត្រូវបានអនុញ្ញាឲ្យទៅមើលដែរ។
លោកស្រី Hashimoto បានបញ្ជាក់ថា វាជាការសម្រេចចិត្តដ៏លំបាកដែលមិនអនុញ្ញាតឲ្យទស្សនាមកពីក្រៅប្រទេស ប៉ុន្តែលោកស្រីសង្កត់ធ្ងន់ថា កត្តាចាំបាច់បំផុតគឺសុវត្ថិភាព និងសន្តិសុខដល់ព្រឹត្តិការណ៍ប្រកួតទាំងមូល។
សម្រាប់ម្ចាស់ផ្ទះជប៉ុនបានចាត់ចែងអ្នកស្ម័គ្រចិត្តប្រមាណ៨ម៉ឺននាក់សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាពិភពលោកដ៏សំខាន់នេះ ប៉ុន្តែដោយសារភ័យខ្លាចពីកូវីដ-១៩មានអ្នកស្ម័គ្រចិត្តប្រមាណ១ម៉ឺននាក់ហើយបានលាឈប់៕
ចាប់ពីខែមេសាមក ប្រទេសជប៉ុនមានករណីឆ្លងកូវីដ-១៩ច្រើនដែលជំរុញឲ្យមានការព្រួយបារម្ភ និងមានមនុស្សច្រើនណាស់បានដាក់ញត្តិតាមអនឡាញជំរុញឲ្យគណកម្មាធិការរៀបចំការប្រកួតជាម្ចាស់ផ្ទះជប៉ុន ក៏ដូចជាគណកម្មាធិការអូឡាំពិកអន្តរជាតិលុបចោលគម្រោងការប្រកួត ប៉ុន្តែគណកម្មាធិការប្រកួតមិនបានលុបចោលទេពិលគឺនៅតែបន្តការប្រកួតដដែល ខណៈពេលវេលាមកដល់គឺសល់មិនដល់២ខែទៀតផង។
តាមពិតទៅ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនេះត្រូវរៀបចំការប្រកួតកាលពីឆ្នាំ២០២០ ប៉ុន្តែដោយសារការរាលដាលកូវីដទូទាំងពិភពលោកបានបង្ខំឲ្យពន្យាពេលរហូតដល់ឆ្នាំ២០២១នេះ៕
ប្រភព៖ CNA