ឆ្ងល់ទេ កម្ពុជាកំពុងខ្វះកីឡាករ តែគ្រូប្រដាល់ខ្លះរអ៊ូថាសិស្សអត់បានឡើងវ៉ៃ?

គ្រូ​បង្ហាត់​ប្រដាល់​មួយ​ចំនួន​បាន​រអ៊ូ​ថា សិស្ស​របស់​ពួក​គាត់​មួយ​ចំនួន​​លែង​មាន​អារម្មណ៍​ខំ​ប្រឹង​​ហ្វឹក​ហាត់​ទៀត​ហើយ ដោយ​សារ​តែ​មិន​សូវ​ទទួល​បាន​ឱកាស​ឡើង​ប្រកួត ដូច្នេះ​ការ​ហ្វឹក​ហាត់​ហាក់​ដូច​ជា​អត់​ប្រយោជន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ សួង បញ្ញា ដែល​ជា​អតីត​កីឡាករ​ប្រដាល់​ម្នាក់​បាន​និយាយ​ថា សិស្ស​របស់​លោក​រត់​ចោល​គាត់​ស្ទើរ​អស់​ហើយ ពី​ព្រោះ​ពួក​គាត់​គ្មាន​កន្លែង​បញ្ចេញ​សមត្ថភាព។ នេះ​ឬ​គុន​ខ្មែរ។ បើ​ដឹង​ថា លំបាកបែប​នេះ លោក​មិន​ធ្វើ​​ទេ​រឿង​កីឡា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(លោកគ្រូ សូង បញ្ហា និង​កូន​សិស្ស​ដែលបាន​ឱកាស​ឡើង​ប្រកួត)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា ៖«ចង់​ចូល​រួម​អភិរក្ស ដូច​គេឯង​ដែរ។ បើក​ក្លឹប​យក​លុយ​ខ្លួន​ឯង​មិន​ស្តាយ​ទេ តែ​ស្តាយ​សមត្ថភាព​របស់​ពួក​គាត់។ តើ​អនាគត និង​វាសនា​​ក្លឹប​ អភិរក្ស​គុន​ខ្មែរ​រុង​រឿង ទៅ​ជា​យ៉ាង​ណា? តើ​ខ្ញុំ​ត្រូវទ្រាំ​ដល់​ណា? ប្រាប់​ពីរ​ខែ​ហើយ មិន​បាន​ប្រកួត ទៅ​ធ្វើ​សំណង់ទៅ គ្រាន់​បាន​លុយ​ខកលះ។ ព្រោះ​យើង​មិន​ចូល​រួម​ជា​មួយ​​គេ​បាន​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​លោក ឡុង វិបុល ជា​គ្រូបង្ហាត់​ប្រដាល់ និង​ជា​អាជ្ញា​កណ្តាល​ម្នាក់​បាន​រៀប​រាប់​ថា ៖«ថ្ងៃ​ខ្ញុំ​ឆ្ងល់ខ្លាំង​ណាស់ ចំពោះ​​អ្នក​ចាប់​គូ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​នៅ​ស្ថានីយ៍​មួយ។ ពេល​ខ្ញុំ​ដាក់​ឈ្មោះ​កីឡាករ (ខ) ខាង​ចាប់​គូ​សួរ​រក​កីឡាករ (ក) ដល់​ពេល​ដាក់​ឲ្យ​ទាង (ខ) និង​(ក) គេ​ឆ្លើយ​ថា ពេញ​អស់​ហើយ​សម្លាញ់។ រឿង​មួយ​ទៀត ខ្ញុំ​កាន់​តែ​ឆ្ងល់​មែន​ទែន ចំពោះ​ក្លឹប​២ នៅ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ សប្តាហ៍​មួយ​ណា​ក៏​ប្រកួត​ដែរ មានតែ​ឈ្មោះ​ក្លឹប​ទេ ដើរ​យក និង​ខ្ចីកីឡាករ​គេ​មក​ប្រកួត​ទេ ប៉ុន្តែ​ខាង​ម្ចាស់​កីឡាករបាន​ផល​ចំណេញ​ច្រើន។ ទី១ កីឡាករ​គេបាន​ឡើង​ប្រកួត​ដើម្បីបញ្ចេញ​បច្ចេកទេស​នៅ​លើ​សង្វៀន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​បន្ត​ថា ៖«ចុះ​បើ​ក្លឹប​ផ្សេង​ៗ​មិន​ជួយ​ដាក់​ឲ្យ​បាន​ប្រកួត​​ និង​ជួយ​បណ្តុះ​បណ្តាល​ឲ្យ​មាន​ភាព​រីក​ចម្រើន​ផង។ ចាប់​តាំង​ពី​តែដូរ​អ្នក​ចាប់​គូ​ថ្មី​មក តើ​គេ​នាំ​គ្នា​គិត​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​មែន? ចុះ​ចំណែក​អ្នក​ខំ​បង្កើត​ក្លឹប​បង្ហាត់​សិស្ស​ជាក់​ស្តែង តើ​ត្រូវ​គិត​យ៉ាង​ណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​មួយ​គ្នា​គ្រូ​បង្ហាត់​ប្រដាល់ក្លឹបប្រដាល់​សុវណ្ណកុមារ​គុន​ខ្មែរ​បាន​រៀបរាប់​ថា ៖«ខ្ញុំ​បាទ​ជា​គ្រូ​បង្ហាត់​នៅ​ក្លឹប​ប្រដាល់​សុវណ្ណកុមារ​គុន​ខ្មែរ​ ជាង​មួយ​ឆ្នាំ​ហើយ​អត់​ទាន់​បាន​អជ្ញាប័ណ្ណ​ ពី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នៅ​ឡើយ​ទេ​។ សង្ឃឹម​ថា​ ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ នឹង​​ចេញ​អាជ្ញា​ប័ណ្ណឲ្យ​ខ្ញុំ​ ដើម្បី​ឲ្យ​ខ្ញុំ​បាន​បណ្ដុះ​បណ្តាល​ពន្លក​គុន​ខ្មែរ​បន្ត​ទៀត​ថ្ងៃ​ពុធ​ ទី​២​ ខែ​មិថុនា​ ឆ្នាំ​ ២០២១»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ក្លឹប​សុវណ្ណកុមារគុន​ខ្មែរ​កំពុង​ហ្វឹក​ហាត់)

មែនទែន​ទៅ ចាប់​តាំង​ពី​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​បិទ​ទ្វារ និង​គ្មាន​កីឡាករ​បរទេស​មក​ប្រកួត​កាល​ពី​ខែ​មេសា ឆ្នាំ​២០២០ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ត្រូវ​ការ​កីឡាករ​គុន​ខ្មែរ​ឡើង​ប្រកួត​រាល់​សប្តាហ៍​ច្រើន​ណាស់ និង​មិន​មាន​កីឡាករ​គ្រប់​គ្រាន់​ដើម្បី​ឡើង​ប្រកួត​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​ខ្វះ​កីឡាករ ទាំង​សហ​ព័ន្ធ​ និង​ម្ចាស់​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​បង្ខំ​ចិត្ត​ដាក់​កីឡាករ​ដដែល​ៗ​ឲ្យ​ឡើង​ប្រកួត។ កីឡាករ​ខ្វះ​ឡើង​ប្រកួត​ស្ទើរ​គ្មាន​បាត់​មុខ​មួយ​សប្តាហ៍​ឡើយ​ពោល​គឺ​អ្នក​ខ្លះ​បាន​ប្រកួត​២​ដង ៣ដង ឬ​៤​ដង​ក៏​មាន​ក្នុង​មួយ​។ វិល​ចុះ​វិល​ឡើង​កីឡាករ​ជួប​គ្នា​ដដែល​ឡើង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ធុញ​ទៅ​ហើយ​​ព្រោះ​ឃើញ​ពួក​គេ​ជួប​គ្នា​ដដែល​ៗញឹក​ញាប់​ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ក្លឹប​សុវណ្ណកុមារគុន​ខ្មែរ​កំពុង​ហ្វឹក​ហាត់)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ​បែប​នេះ ទាំង​សហព័ន្ធ​ និង​កម្មវិធី​ប្រកួត​ពិត​ជា​រីក​រាយ​ណាស់ ប្រសិន​បើ​បាន​កីឡាករ​ថ្មី​ៗ ល្អ​ឡើង​ប្រកួត​ដើម្បី​ជៀស​វាង​ការ​ផ្គូផ្គង​កីឡាករ​ដដែល​ពេក។ ផ្ទុយ​ទៅ​វិញ បែរ​ជា​គ្រូ​បង្ហាត់​មួយ​ចំនួន​ត្អួញ​ត្អែរ​ថា សិស្ស​របស់​ពូក​គាត់​មិន​បាន​ឡើង​ប្រកួត​ទៅ​វិញ។ បញ្ហា​ចោទ​លើក​ឡើង​ថា តើ​មក​ពី​បញ្ហា​អ្វី?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លក្ខន្តិកៈ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​គឺ ក្លឹប​មួយត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ទាល់​តែ​បំពេញ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា​ទី​តាំង​ច្បាស់​លាស់ មាន​សម្ភារៈ​ហ្វឹក​ហាត់ គ្រូ​បង្ហាត់ ឈ្មោះ ឡូហ្គោ​ និងរចនា​សម្ព័ន្ធ​​ថ្នាក់​ដឹក​នាំជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់​កីឡាករ​ដែល​ត្រូវ​បាន​បញ្ជូន​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​​សុទ្ធ​តែ​ចេញ​ពី​ក្លឹប​ដែល​​ទទួល​ស្គាល់ដោយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ។ បើ​កីឡាករ​ណា​ម្នាក់​មាន​សមត្ថភាព តែ​គ្មាន​ក្លឹប ឬ​ក្លឹប​មិន​មាន​ឈ្មោះ​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​ទេ​គឺ​មិន​អាច​ឡើង​ប្រកួត​កម្មវិធី​ផ្លូវ​ការ​បាន​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាង​ទៀត មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ វិបត្តិ​កូវីដ-១៩​បាន​វាយ​ប្រហារ​ខ្លាំងនៅ​ទី​ក្រុង​ភ្នំពេញ​ដែល​ជំរុញ​ឲ្យ​សង្វៀន​ប្រដាល់​ខ្លះ​បាន​ផ្អាក​ដំណើរ​ការ​ប្រកួត ដូច្នេះ​ចង់​ឬ​មិន​ចង់​ កីឡាករ​ត្រូវ​តែ​អត់​បាន​ឡើង​ប្រកួត​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់​ពី​គ្រូ​ខ្លះ​បាន​បង្ហាញ​ជា​សាធារណៈ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក កីឡាករ​របស់​ពួក​គាត់​ខ្លះ​កំពុង​ត្រូវ​បាន​ចាត់​ចែង​ឲ្យ​ឡើង​ប្រកួត​ហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH