Mysterio និងកូនរបស់ខ្លួន Dominik Mysterio បានឈ្នះជើងឯក WWE SmackDown Tag Team Champions កាលថ្ងៃទី ១៦ ឧសភាម្សិលមិញក្រោយផ្ដួលក្រុម Dolph Ziggler និង Robert Roode នៅសង្វៀន WrestleMania Backlash។
Dominik Mysterio ដែលជាកូនរបស់អ្នកកីឡាកាសលអាមេរិកដ៏ល្បីឈ្មោះប្រចាំស្ថាប័ន WWE គឺ Mysterio ឬ គេស្គាល់រហស្សនាម «៦១៩» ដែលប្រកួតនៅសង្វៀន SmackDown នោះ។ កាលនៅតូច Dominik ត្រូវបានត្រូវបាន Mysterio យកទៅសង្វៀន ឬ មើលឳពុកប្រកួតជាមួយម្ដាយ និងបង្កើតក្ដីស្រលាញ់លើកីឡាកាស ហើយចង់ធ្វើតាមឳពុកជាដើម។
កាលវ័យ ៦ ឆ្នាំ រូបគេរួមជាមួយម្ដាយ Angie និងប្អូនស្រី Aalyah បានទស្សនាយ៉ាងសប្បាយរីករាយពេលឳពុករបស់ខ្លួនឈ្នះជើងឯក WWE Cruiserweight Championship។
ទីបំផុតរហូតដល់ឆ្នាំ Dominik Mysterio ដែលមានឈ្មោះពិតថា Dominic Gutiérrez បានចុះកិច្ចសន្យាប្រកួតឲ្យសង្វៀន WWE ដូចឳពុកដែរដោយបង្ហាញខ្លួនដំបូងកាលខែ មិថុនា ឆ្នាំ ២០០៣។ បច្ចុប្បន្នគេមានវ័យ ២៤ ឆ្នាំ និងបានចាប់ដៃគូជាឳពុកវ័យ ៤៦ ឆ្នាំក្លាយជាជើងឯកពិភពលោក WWE SmackDown Tag Team Champions ។
ដោយ SR