ព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំនេះនៅក្រុងហាណូយប្រទេស វៀតណាម ទំនងត្រូវពន្យារពេលដោយសារការកើនឡើងនៃមេរោគកូវីដ-១៩ នៅក្នុងតំបន់។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះមេរោគប្រទេសថ្មី បានវាយលុកតំបន់អាស៊ីអាគ្នេយ៍ដែលនាំឲ្យមានចម្ងល់អំពីការរៀបចំស៊ីហ្គេមពីថ្ងៃទី ២១ខែ វិច្ឆិកា ដល់ថ្ងៃទី ២ ខែ ធ្នូ ខាងមុខ។
សារព័ត៌មាន The Straits Times ឲ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកវៀតណាមបានសរសេរសំបុត្រទៅកាន់គណៈកម្មាធិការជាតិក្នុងតំបន់រួចហើយកាលសប្ដាហ៍មុន និង ដកស្រង់អំពីការកើនឡើងនូវមេរោគរាតត្បាតគួរឲ្យកត់សម្គាល់ ទោះមិនទាន់បញ្ជាក់អំពីការពន្យារពេលក៏ដោយ។ កិច្ចប្រជុំរវាងគណៈកម្មាធិការអូឡាំពិកជាតិទាំង ១១ នឹងធ្វើឡើងនៅថ្ងៃពុធទី ៩ ខែ មិថុនា ស្អែកនេះ។
កិច្ចប្រជុំនេះនឹងជជែកអំពីការវិវត្តថ្មីៗនៅប្រទេសវៀតណាម។ កិច្ចប្រជុំនេះក៏អាចពិភាក្សាអំពីជម្រើសនៃការរៀបចំស៊ីហ្គេមលើកទី៣១ ផងដែរ។
ប្រភព៖ straitstimes