ដំណឹងដោះដូរកីឡាករថ្មីៗនៅតំបន់អឺរ៉ុបដែលផ្សាយដោយ BBC មុននេះបន្តិចដូចខាងក្រោម។
ខ្សែបម្រើជម្រើសជាតិបែលហ្សិក Youri Tielemans នឹងជជែកកិច្ចសន្យាថ្មីជាមួយ Leicester City នៅចុងរដូវកាលនេះ។ បុរសវ័យ ២៤ ឆ្នាំទើបរកបានគ្រាប់ជ័យជម្នះសម្រាប់កញ្ជ្រោងនៅវគ្គផ្ដាច់ព្រ័ត្រ FA Cup ទល់នឹង Chelsea និងនៅសល់កិច្ចសន្យាពីរឆ្នាំទៀតជាមួយក្លិប។
ខ្សែបម្រើប្រេស៊ីល Willian គ្រោងចាកចេញពី Arsenal នារដូវក្ដៅនេះ ប៉ុន្តែមិនទាន់ទទួលការដេញថ្លៃសម្រាប់បុរសវ័យ ៣២ឆ្នាំនេះឡើយ។
ខ្សែបម្រើវ័យ ២៧ ឆ្នាំជម្រើសជាតិទួកគី Hakan Calhanoglu ដែលផុតកុងត្រានៅ AC Milan ត្រឹមថ្ងៃទី ៣០ ខែមិថុនា នេះ អាចនឹងជជែកកុងត្រាថ្មី ឬ ការសម្រេចចិត្តដូរក្លិប។
Napoli ប្រជែងជាមួយ Manchester United ដើម្បីទិញខ្សែការពារជម្រើសជាតិអេស្ប៉ាញ និង Villarreal គឺ Pau Torres ដែលមានវ័យ ២៤ ឆ្នាំ។
ខ្សែការពារ Tottenham , Toby Alderweireld ជាគោលដៅរបស់ក្លិបនៅស្រុកកំណើត Club Bruges ប៉ុន្តែកីឡាករវ័យ ៣២ ឆ្នាំ មិនទាន់សម្រេចចិត្តយ៉ាងណាទេ ហើយ Spurs ក៏មិនទាន់ជជែកកុងត្រាដែរ។
អ្នកចាំទី Wolves និងជម្រើសជាតិព័រទុយហ្គាល់ Rui Patricio វ័យ ៣៣ ឆ្នាំ ជាគោលដៅសម្រាប់ Roma ខណៈ លោក Jose Mourinho មិនចាប់អារម្មណ៍ចង់បាន Gianluigi Buffon វ័យ ៤៣ ឆ្នាំ។
ដោយ SR