ពានរង្វាន់ Euro 2020 នឹងចាប់ផ្ដើមនៅថ្ងៃទី ១១ ខែ មិថុនា រហូតដល់ថ្ងៃទី ១១ កក្កដា ខាងមុខ។ Sport Refresh បង្ហាញព័ត៌មានត្រួសៗអំពីពូល B។ ពូល B ដែលមានក្រុមចំនួន៤ធំៗដូចជា បែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ និង រុស្ស៊ី។ ដាណឺម៉ាក ត្រូវប្រកួត ជាមួយក្រុម ហ្វាំងឡង់ នៅយប់ថ្ងៃទី១២ ខែមិថុនា វេលាម៉ោង១១យប់ មុនពេល បែលហ្ស៊ិក ជួប រុស្ស៊ីនៅ វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ មិថុនា។ មុននឹងកម្មវិធីប្រកួតចាប់ផ្ដើម សូមស្វែងយល់អំពីគ្រូបង្វឹក កីឡាករឆ្នើម ក៏ដូចជាកីឡាករដែលមានវ័យក្មេងជាងរបស់ក្រុមនីមួយៗក្នុងពូល B នេះដូចតទៅ៖
១. ក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្ស៊ិក មានគ្រូបង្វឹកលោក Roberto Martinez, កីឡាករឆ្នើមគឺកីឡាករ Kevin De Bruyne ខ្សែបម្រើឆ្នើរបស់ក្រុម Man City, កីឡាករដែលមានវ័យក្មេងជាងគេគឺខ្សែប្រយុទ្ធ Jeremy Doku របស់ក្រុម Rennes វ័យ១៩ឆ្នាំ។ លោក Martinez ដឹកនាំ បែលហ្សិកជាប់ចំណាត់ថ្នាក់លេខ១ក្នុងលោកនាពេលបច្ចុប្បន្ន និង ចំណាត់ថ្នាក់លេខ ៣ កាល World Cup 2018។
២. ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក មានគ្រូបង្វឹកលោក Kasper Hjulmand។ កីឡាករឆ្នើម Christian Eriksen ដែលទើបតែជួយឲ្យក្រុម Inter Milan ឈ្នះពាន Serie A ជាលើកដំបូងក្នុងរយ:ពេល ១១ឆ្នាំ ។ ចំណែកកីឡាករដែលមានវ័យក្មេងជាងគេគឺកីឡាករ Jonas Wind ខ្សែប្រយុទ្ធរបស់ក្រុម Copenhagen វ័យ២២ឆ្នាំ។
៣. ក្រុមបាល់ទាត់ជម្រើសជាតិ ហ្វាំងឡង់ មានគ្រូបង្វឹកលោក Markku Kanerva កីឡាករឆ្នើមគឺកីឡាករ Teenu Pukki ដែលទើបតែជួយឲ្យ Norwich ឡើងមកកាន់ Premier League សាជាថ្មី។ ចំណែកកីឡាករដែលមានវ័យក្មេងជាងគេគឺកីឡាករ Marcus Forss វ័យ២១ឆ្នាំដែលទើបតែជួយឲ្យក្រុម Brentford ឡើងមកកាន់លីគកំពូលអង់គ្លេសដូចសិស្សច្បងដែរ។
៤. ក្រុមបាល់ទាត់ជម្រើសជាតិ រុស្ស៊ី មានគ្រូបង្វឹកលោក Stanislav Cherchesov។ កីឡាករឆ្នើមគឺកីឡាករ Mario Fernandes ដែលជាខ្សែការពារស្លាបស្តាំរបស់ក្រុម CSKA Moscow ។ រីឯកីឡាករដែលមានវ័យក្មេងជាងគេគឺកីឡាករ Denis Makarov វ័យ២៣ឆ្នាំដែលជាខ្សែបម្រើរបស់ក្រុម Rubin Kazan ក្លិបនៅប្រទេសរុស្ស៊ី។
ប្រភព៖ Euro