ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំ Memphis Depay របស់ Lyon នៅចចាមអារ៉ាមផ្លាស់ទៅ Barcelona មុនពានរង្វាន់ Euro 2020 ចាប់ផ្ដើម។
Manchester United និង Manchester City ដេញថ្លៃយកខ្សែការពារវ័យ ១៨ ឆ្នាំ Nuno Mendes ក្នុងតម្លៃ ៥២ លានផោន ពី Sporting Lisbon។
Leeds United និង Rangers ចង់បានខ្សែប្រយុទ្ធសញ្ជាតិកូឡំប៊ី Santiago Moreno វ័យ ២១ ឆ្នាំពីក្លិប America de Cali នៃប្រទេសកូឡំប៊ី។
ខ្សែការពារ Kieran Trippier អាចផ្លាស់មក Premier League វិញដោយ Manchester United និង Everton ក៏ចាប់អារម្មណ៍ខ្សែការពារវ័យ ៣០ ឆ្នាំរបស់ Atletico Madrid រូបនេះ។
Brighton & Hove Albion បានប្រាប់ Liverpool និង Arsenal ថា បើចង់បាន Yves Bissouma គឺត្រូវផ្ដល់តម្លៃ ៤០ លានផោន។
Manchester United នាំមុខ Ajax ដើម្បីនាំយកខ្សែប្រយុទ្ធហ្គាណា Kamaldeen Sulemana ពីក្លិប FC Nordsjaelland ដែលមានវ័យត្រឹម ១៩ ឆ្នាំ។ ការជជែករវាង Man United និង Nordsjaelland គឺមានផលវិជ្ជមាន។
ខ្សែការពារ Marcos Alonso វ័យ ៣០ ឆ្នាំ និង Emerson Palmieri វ័យ ២៦ ឆ្នាំគ្រោងចាកចេញពី Chelsea នៅដំណាច់រដូវកាលនេះ និងចង់ទៅលេងនៅ Serie A។
ដោយ SR