សែន រ៉ាឌី ​អត់​ទ្រាំ​មិន​បាន​ដាក់​ថា ​«សុំ​វ៉ៃជា​មួយ​ទម្ងន់​៥១​គីឡូក្រាម​ដាក់​១០០​លានរៀល​»​

នៅ​ព្រឹក​នេះ កីឡាករ​ប្រដាល់​គុន​ខ្មែរ រិន សារ័ត្ន​ បាន​បបួល​កូន​សិស្ស​ណា​ម្នាក់​របស់​លោក​គ្រូ ស៊ន អេលីត ដើម្បី​ប្រកួតលក្ខណៈ​គុន​ចម្រុះ (MMA)ដោយ​ដាក់លុយ ១០​លាន​រៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(សែន រ៉ាឌី កាល​នៅ​ប្រកួត)

រិន សារ័ត្ន បាន​សរសេរ​ថា ៖«​ខ្ញុំ​អន់​ណាស់ ប៉ុន្តែ​វាយ​ដាក់​ទ្រុង​ ខ្ញុំ​សុំ​វ៉ៃ​ជា​មួយ​កូន​សិស្ស​លោក​គ្រូ ស៊ន អេលីត ម្នាក់​ណា​ក៏​បានដាក់​ដើម​ផាន់​១០​លាន​រៀល។ គុន​ខ្មែរ​ខុស​ពី​វ៉ៃ​ក្នុង​ទ្រុង សង្ឃឹម​ថា បង​ប្អូន​យល់​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(សារ​ឌឺ​ដង​គ្នា)

មិនយូរ​ប៉ុន្មាន​លោកគ្រូ ស៊ន អេលីត បាន​សរសេរ​តប​វិញ​ថា ៖«ឥឡូវ​មិន​ចាំ​បាច់​១០​លាន​ទេ ២០​លាន​ក៏​បាន​ដែរ ហើយ​ដើម្បី​សុក្រិត​សង​ខាង​មិន​ចាំ​បាច់​វាយ MMA ឬ Kun Khmer ទេ វាយ Mas Fight មួយ​ទឹក​​៩​នាទី​តែម្តង​ទៅ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កីឡាករ រិន សារ័ត្ន)

ស្រាប់​តែបន្តិច​ក្រោយ​មក អតីត​ជើង​ខ្លាំង​គុន​ខ្មែរ សែន រ៉ាឌី បាន​ស៊ែ​ការ​លើក​ឡើង​របស់​លោកគ្រូ ស៊ន អេលីត និង​បាន​សរសេរ​ថា ៖«ហឹមមម​…​មិន​ដឹង​ជា​ស្អី​ទេ​។ -​ឡូវ​ខ្ញុំ​បាទ​ សែន​ រ៉ាឌី​ ឈប់​វ៉ៃ​យូរ​ហើយ​ ហើយ​វ័យ​ក៏​ចាស់​ថែម​ទៀត​ តែ​ខ្ញុំ​សុំ​វាយ​នឹង​កីឡាករ​គីឡូ​ 51​ ម្នាក់​ណាក៏​បាន​ ដាក់​ដើម​ផាន់​ 100​លានរៀល។ គីឡូ​៥១គីឡូ​ខុស​ពី​៧០​គីឡូ សង្ឃឹម​បង​ប្អូន​យល់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ការ​លើក​ឡើង​របស់់លោក​គ្រូ ស៊ន អេលីត)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​សរសេរ​របស់ សែន រ៉ាឌី នេះ​អ្នក​គាំទ្រ​អាច​យល់​បាន​ថា នេះ​ប្រហែល​ជា​អតីត​កីឡាករ​រូប​នេះមិន​ពេញ​ចិត្ត​នឹង​សុំ​ឌឺ​ដង​គ្នា​បែប​នេះ ហើយ​ក៏ឃើញ​កីឡាករ​ប្រដាល់​ខ្មែរ​មាន​សកម្មភាព​បែប​នេះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កីឡាករ រិន សារ័ត្ន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ រិន សារ័ត្ន បាន​ពន្យល់​ថា ៖«ក្រោយ​លោក​គ្រូ​ ស៊ន​ អេលីត​ មិន​ពេញ​ចិត្ត​នឹង​ខ្ញុំ​ ដែល​មាន​ឈ្មោះ​វ៉ៃ​ទ្រុង​នៅ​ឥណ្ឌា​ នា​ពេល​ខាង​មុខ​ ហើយ​ពោល​សម្តី​មើល​ងាយ​ខ្ញុំ​ ដូច្នេះ​ខ្ញុំសុំ​វាយ​ជា​មួយ​កូន​សិស្ស​លោក​គ្រូ​ ស៊ន​ អេលីត​ ម្នាក់​ណា​ក៏​បាន​ ដាក់​ដើម​ផាន់​10​លានរៀល។ MMA​ #​បើសិស្ស​លោក​គ្រូឈ្នះ​ខ្ញុំ​ទៅ​វៃ​នៅ​ក្រៅ​ជំនួស​ខ្ញុំ​ចុះ។ #គុនខ្មែរ​_​ខុស​ពី​_វ៉ៃ​ក្នុង​ទ្រុង​ សង្ឃឹម​ថា​បង​ប្អូនយល់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(រិន សារ័ត្ន ពន្យល់​រឿង​ហេតុ)

មែន​ហើយ រិន សារ័ត្ន ទើប​តែ​ចុះ​កុង​ត្រា​ទៅ​វ៉ៃ​គុន​ចម្រុះ​នៅ​ប្រទេស​ឥណ្ឌា៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH