បែប​ស្គាល់​ច្បាស់ Bradley បាន​គិតថា Pacquiao ឃើញចំណុចខ្សោយ Spence ច្បាស់ក្រឡែត

អតីត​កីឡាករ​ប្រដាល់​សកល​អាជីព​អាមេរិក Tim Bradley បាន​គិត​ក្នុង​ចិត្ត​ថា ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao បាន​រក​ឃើញ​ពី​ចំណុច​ខ្សោយ​របស់ Errol Spence Jr ដូច្នេះ​ហើយ​ទើប​បាន​ជា​គាត់​ជ្រើស​រើស​ប្រកួត​ជា​មួយ​ដៃ​គូ​អាមេរិក​ម្នាក់​​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កីឡាករ Manny Pacquiao )

ស្តេច​ប្រដាល់​ហ្វីលីពីន Pacquiao នឹង​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​មិន​ដែល​ចាញ់​វ័យ​ក្មេង​របស់​អាមេរិក Spence នៅ​ថ្ងៃ​ទី​២១ ខែ​សីហា​ នៅ​ទឹក​ដី​អាមេរិក។
Bradley មិន​​ហ៊ាន​ជ្រើស​រើស​យក​នរណា​ម្នាក់​ទេ​ររវាង​ Spence និង Pacquiao  ពី​ព្រោះ​អ្នក​ទាំង​ពីរ​មាន​លក្ខណៈ​ពិសេស​រៀង​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កីឡាករ Errol Spence Jr)

Bradley កត់​សំគាល់​ឃើញ​ថា Spence តែង​តែ​មាន​ជំហរឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​កន្លែង​ដដែល​នៅ​ពេល​គាត់​វ៉ៃ​ដៃ​គូ ដូច្នេះ​ចំណុច​នេះ​ផ្តល់​ Pacquiao ដែល​ធ្លាប់​វ៉ៃ​ឈ្នះ​៦២ និង​ចាញ់​៧ មានឱកាស​ល្អ។
អ្វី​ដែល​ជា​បញ្ហា​លំបាករបស់ Pacquiao គឺ​កាយ​សម្បទា កម្លាំង និង​ការ​វ៉ៃ​ដាក់​សម្ពាធ​របស់ Spence ដែល​អាច​វ៉ៃ​ជា​មធ្យម​៧៥​ដៃ​ក្នុង​មួយ​ទឹក ហើយ​កណ្តាប់​ដៃ​ក៏​ធ្ងន់​ថែម​ទៀត។ ដូច្នេះ​កីឡាករហ្វីលីពីន​រូប​នេះ​ត្រូវ​ការពារ​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(អតីត​ជើង​ខ្លាំង Tim Bradley)

ចំណុច​ខ្សោយ​របស់ Spence
Bradley និយាយ​ថា ៖«Pacquiao ជា​មនុស្ស​ដែល​ជ្រើស​រើស​ដៃ​គូ គឺ​មាន​ន័យ​ថា គាត់​ឃើញ​ចំណុច​ខ្សោយ​របស់​ដៃ​គូ​ហើយ»។
«ខ្ញុំ​គិត​ថា គាត់​សម្លឹង​ឃើញ Spence មាន​ចលនា​យឹតជាង​អ្វី​ដែល​គាត់។ Spence វ៉ៃ​ជំហរ​ឆ្វេង ខ្ពស់ ដូច្នេះ​ជា​ប្រការ​គាត់​មាន​ប្រៀប។ តាម​ត្រង់​ចុះ ខ្ញុំ​អាច​និយាយ​បាន​ថា ល្បឿន ចលនា​បំលាស់​ទី​១ ការ​ចេញ​ចូល​របស់ Pacquiao ​នឹង​ធ្វើ Spence ពិបាក​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(Tim Bradley កាល​​ប្រកួត​ជា​មួយ Pacquiao)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កណ្តាប់ដៃ​របស់ Pacquiao នៅ​ជា​អាវុធ​ពិឃាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Bradley និយាយ​ថា ៖«Pacquiao ជា​កីឡាករ​ដែល​វ៉ៃ​កណ្តាប់​ដៃ​បក​ល្អ ហើយ​ចលនា​ជើង​ក៏​លឿន។ និយាយ​ទៅ​កណ្តាប់​ដៃ​លឿន​ណាស់។ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​មែន​ទែន​ចំពោះកម្លាំង​កណ្តាប់​ដៃ​ឆ្វេង​របស់ Manny។ ជា​ពិសេស​កណ្តាប់​ដៃ​ឆ្វេង​គឺ​ជា​អាវុធ​ពិឃាត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ​គិតថា Pacquiao នឹង​ចាប់​ផ្តើម​លឿន យឹត​ពាក់​កណ្តាល​ទឹក តែ​ចុង​ទឹក​វ៉ៃសម្រុក»។
(Manny ពេល​វ៉ៃ​ជាមួយ Thurman)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Errol Spence មាន​ប្រវត្តិ​ប្រកួត​​២៧​ដង គឺ​ឈ្នះ​ទាំង​អស់ ហើយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​​២១​ដង ប្រៀប​ធៀប​នឹង​ Manny Pacquiao ប្រកួត​បាន​៧១​ដង ឈ្នះ​៦២​ដង ចាញ់​៧​ដង ស្មើ​២​ដង និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​៣៩​ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ boxingnews24

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH