ក្រោយ​សម្រាក​ព្យាបាល​ជិត ២សប្ដាហ៍​​កីឡាករ​ភ្នំពេញក្រោន​ម្នាក់​ជា​សះ​ស្បើយ​ពី​កូរីដ-១៩ ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលបាននូវ​ការថែ​ទាំ​ព្យាបាល​ដោយ​យក​ចិត្តទុក​ដាក់​ពីសំ​ណាក់​ក្រុម​គ្រូពេទ្យ​ជំនាញៗ​នៅ​មណ្ឌ​ល​ព្យា​បាលកូវីដ១៩​កម្រិត​ស្រាល​អស់រយៈ​ពេល​ជិត​២សប្តាហ៍រួចមក នាថ្ងៃទី១៥ ខែមិថុនានេះ កីឡាករភ្នំពេញក្រោនម្នាក់ដែលបានរកឃើញថាមានវិជ្ជមានកូវីដ១៩ដែលជាករណីដំបូងនោះ បានជាសះស្បើយហើយពោលគឺឆ្លងកាត់ការធ្វើតេស្តដើម្បីពិនិត្យសំណាកជាបន្តបន្ទាប់បានបង្ហាញនូវលទ្ធផលអវិជ្ជមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុនេះ​រូបគេនឹងត្រូវចាកចេញមកសម្រាកនៅផ្ទះវិញ​ដោយ​បន្តធ្វើចត្តាឡីស័ក​ក៏ដូចជាអនុវត្តតាមវិធាន​ណែនាំ​របស់​ក្រុមគ្រូពេទ្យជាបន្តទៀត។ កីឡាករ​ដែល​​ជា​សះ​ស្បើយ​នោះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ខ្សែ​បម្រើ​សញ្ជាតិ​អ៊ុយក្រែន Valeriy Hryshyn ដែល​​ត្រូវ​​បាន​ប្រកាស​អំពី​ការ​ឆ្លង​នា​ពេល​ថ្មីៗ​នេះ។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជាដំណឹង​ដ៏រីករាយ​សម្រាប់​យើង​ខ្ញុំទាំងអស់គ្នា ហើយ​​ក៏សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ចំណាត់​ការ​ដ៏ឆាប់​រហ័ស​​និង​​ប្រកបដោយ​ប្រសិទ្ធភាពរបស់ក្រុមគ្រូពេទ្យនិងស្ថាប័នពាក់ព័ន្ធនានា។ យើងខ្ញុំមានជំនឿចិត្តថា កីឡាករ​ផ្សេង​ទៀត​ដែល​កំពុង​ទទួល​ការ​ព្យាបាល​ក៏​នឹ​​​ង​បាន​ជា​សះ​ស្បើយ​ក្នុង​ពេល​ឆាប់ៗ​ជាក់ជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ដឹង​ថា​សម្រាប់ក្រុម​កីឡាករ​ព្រម​ទាំង​បុគ្គលិក​និងបុគ្គលនានាដែលមានទំនាក់ទំនងជាមួយអ្នកជំងឺទាំងផ្ទាល់​និងប្រយោល​ក៏​កំពុងធ្វើចត្តាឡីស័ក​ដើម្បីតាម​ដានស្ថានភាពសុខភាព​ក៏ដូច​ជា​ដើម្បី​សុវត្ថិភាព​ដោយអនុវត្ត​ទៅ​តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH