ម៉ឺន មេឃា សង្ឃឹមច្រើនណាស់ជួប ឈុត សេរីវ៉ាន់ថង វគ្គផ្តាច់ព្រ័ត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយ​ឆ្លង​កាត់​​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​រួច​មក​រក​ឃើញ​ជើង​ខ្លាំង​ពីរ​នាក់​គឺ ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​គោជល់​ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ម៉ឺន មេឃា ឈ្នះ តាញ់ មករា)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ តារា​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង ឈុត សេរីវ៉ាន់ថង បាន​យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ វេង សុភ័ក្រ បន្ទាប់​ពី​តស៊ូ​គ្នា​៥​ទឹក​ពេញ។ ការ​ប្រកួត​នេះ​ សេរីវ៉ាន់ថង ប្រើ​បច្ចេកទេស​វ៉ៃ​ចេញ និង​ការពារ​បាន​ល្អ​ណាស់​ដើម្បី​ទទួល​បាន​ពិន្ទុ​ល្អ បើ​ទោះ​ជា សុភ័ក្រ​ព្យាយាម​ដាក់​សម្ពាធ​ក៏​ដោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កីឡាករ តាញ់ មករា សន្លប់)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​វគ្គ​ដូច​គ្នា​នេះ ជើង​ខ្លាំង​វ័យ​ក្មេង​កំពុង​ឡើង​កូដ ម៉ឺន មេឃា ប្រើ​ពេល​តែ​២​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​​ តាញ់ មករា ឲ្យ​សន្លប់។ ការ​ប្រកួត​នៅ​ទឹក​ទី​១ អ្នក​ទាំង​ពីរ​​បាន​ត្រឹម​ស្ទាម​ស្ទង់​កម្លាំង​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ទឹក​ទី​២​ឃើញ​ថា ពួក​គេ​ព្យាយាម​បុក​ទៅ​ និង​មិន​ថយ​ក្រោយ​ដូចគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា ការ​ប្រកួត​ឃើញ​ថា ម៉ឺន មេឃា ចេញ​កណ្តាប់​ដៃ​បាន​ល្អ​ណាស់​គឺ​ឆ្វេង-ស្តាំ​ដែល​ធ្វើឲ្យ តាញ់ មករា ពិបាក​ទប់​ទអល់​មែន​។ នៅ​ពេល​ដែល​កំពុង​ដាក់​សម្ពាធ​តាម​រយៈ​កណ្តាប់​ដៃ ម៉ឺន មេឃា បាន​ទាត់​ចំ​លើ​ពោះ​ទឹក​របស់ មករា បណ្តាល​ឲ្យ​ដួល​អាជ្ញា​កណ្តាល​រាប់​៨។ បន្ទាប់​ពី​រាប់​លើក​ទី១ តាញ់ មករា ស្ទើរ​ចេញ​ក្អួត​ទៅហើយ ដូច្នេះ​បន្ត​ការ​ប្រកួត​មិន​បាន​ប៉ុន្មាន​វិនាទី​ផង ម៉ឺន មេឃា ផ្តាច់​យក​​ ហើយ​អាជ្ញាកណ្តាល​បញ្ឈប់ការ​ប្រកួត​តែ​ម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ឈុត សេរីវ៉ាន់ថង ឈ្នះ វេង សុភ័ក្រ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​គឺ ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង។ អ្នក​ទាំង​ពីរ​នេះ​មហា​ជន​អាច​យល់​ឃើញ​ថា កូន​ប្រុស​របស់​លោក​ អេ ភូថង មាន​សង្ឃឹម​ឈ្នះ​ច្រើន។ កាល​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល អ្នក​នៅ​ក្នុង​ពូល​ជា​មួយ​គ្នា​ដែល​ពេល​នោះ ម៉ឺន មេឃា បាន​ផ្តួល ឈុត សេរីវ៉ាន់ថត ដោយ​ជង្គង់ក្នុង​ទឹក​ទី​៣។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ឈុត សេរីវ៉ាន់ថង)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​មាន​ប្រៀប​ធ្លាប់​យក​ឈ្នះ​ដោយ​ផ្តួល​ឲ្យ​សន្លប់ ម៉ឺន មេឃា បាន​កំពុង​កើន​ឡើង​សមត្ថភាព​ខ្លាំងឥឡូវ​នេះ ដែល​ផ្ទុយ​ពី ឈុត សេរីវ៉ាន់ថង ដែល​ហាក់​​ធ្លាក់​ចុះ​តិច​តូច បើ​ប្រៀប​ធៀប​នឹង​កាល​ពី​ពីរ​ឆ្នាំ​មុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កីឡាករ ម៉ឺន មេឃា)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ឺន មេឃា ខុស​ពី​កាល​ពីរ​ឆ្នាំ​មុន​ដែល​វ៉ៃ​ព្យាយាម​ទប់​ការពារ និង​វ៉ៃបក ប៉ុន្តែ​ឥឡូវ​នេះ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​វ៉ៃ​សម្រុក​ជា​មួយ​អាវុធ​ច្បាស់​ៗ​គឺ​កណ្តាប់​ដៃ ទាត់ និង​ជង្គង់​បាន​ល្អ​មួយ​កំភ្លេ។​ជា​មួយ​គ្នា​កាយ​សម្បទា​ក៏​រឹង​មាំ​ល្អ និង​កម្លាំង​ស៊ុហ្វ​ក៏​កំពុង​ពេញ​ល្អ ដូច្នេះ​ ឈុត សេរីវ៉ាន់ថង អាច​នឹង​ពិបាក​ខ្លាំង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កីឡាករ ឈុត សេរីវ៉ាន់ថង)
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ៖ SR

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH