ខ្សែការពារ Harry Maguire របស់អង់គ្លេស និង Kieran Tierney របស់ស្កុតឡែន នឹងពេញលក្ខណៈ និងអាចលេងបានសម្រាប់ពានរង្វាន់ Euro 2020 ក្នុងជំនួបនៃពូល D នៅ កីឡដ្ឋាន Wembley នៅរំលងអាធ្រាត្រយប់នេះ។
ប្រធាន Manchester United វ័យ ២៨ ឆ្នាំបានខកខានអស់រយៈពេលជាងមួយខែដោយបញ្ហារបួសកជើង។
Tyrone Mings បានជំនួសកីឡាករ Maguire រួមជាមួយ John Stones ក្នុងជ័យជម្នះ ១-០ កាលពីចុងសប្តាហ៍មុនជាមួយក្រុមក្រូអាត។
Maguire បាននិយាយថា៖«ខ្ញុំមានអារម្មណ៍ល្អ។ ខ្ញុំបានត្រលប់មកហ្វឹកហាត់បានហើយខ្ញុំកំពុងរង់ចាំវា»។
Magurie បានរងរបួសនៅប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់ Manchester United ជាមួយនឹង Aston Villa កាលពីថ្ងៃទី ៩ ខែឧសភា។
ស្របពេល Kieran Tierney ក៏និយាយថានឹងអាចលេងបានក្នុងការប្រកួតរវាង ស្កុតឡែន ជាមួយ អង់គ្លេស។
ខ្សែការពារស្លាបឆ្វេងវ័យ ២៤ ឆ្នាំរបស់ Arsenal បានខកខានការប្រកួតបើកឆាកពូល D កាលពីថ្ងៃច័ន្ទដែលបរាជ័យក្រោម សាធារណរដ្ឋឆែក។
កាលពីថ្ងៃអង្គារ៍លោក Steve Clarke គ្រូបង្វឹកនៃក្រុមជម្រើសជាតិស្កុតឡេនបាននិយាយថា Tierney មានឱកាសសម្រាប់ការប្រកួតនៅ Wembley៕
ប្រភព៖ BBC