ការ​ប្រកួត​រវាង​​ជើង​ខ្លាំង Anthony Joshua ​និង Tyson Fury អារាប៊ីសាអូឌីត​ ​មិន​ទាន់​ច្បាស់​ទេ

អ្នក​ប្រដាល់​ Tyson Fury ​ចង់​បង្វែ​ទិស​ដៅ​ទៅ​ប្រកួត​ជា​មួយ​​ Deontay Wilder ជា​លើក​​ទី​៣ ​​ដែល​នាំ​ឲ្យ​ជំនួប​ទល់​នឹង  Anthony Joshua នា​ខែ សីហា ឯ​អារាប៊ីសាអូឌីត​ នៅ​មិន​ច្បាស់​លាស់​នៅ​ឡើយ។

Fury វ័យ ៣២ ឆ្នាំ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោ WBC ទម្ងន់ heavyweight ពី Wilder កាល​ខែ កុម្ភៈ ឆ្នាំ ២០២០ ក្នុង​ជំនួប​សង​សឹក។

អ្នក​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​ជា​ថ្មី ប៉ុន្តែ ពន្យារ​​ពេល​វិញ​ដោយ​សារ​តែ​កូវីដ-១៩ និង ​ធ្វើ​ឲ្យ Fury ​​ត្រូវ​ផ្លាស់​ប្ដូរ​គូ​ប្រកួត​ខាង​លើ​។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា Wilder មាន​សិទ្ធិ​ក្នុង​ការ​ប៉ះ Fury ជា​លើក​ទី៣ មុន​ថ្ងៃ​ទី ១៥ ខែ ​​កញ្ញា។

Tyson Fury, left, of England, fights Deontay Wilder during a WBC heavyweight championship boxing match Saturday, Feb. 22, 2020, in Las Vegas. (AP Photo/Isaac Brekken)

 

 

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH