AC Milan បានបរាជ័យក្រោមលទ្ធផល ៣-០ ក្រោមថ្វីជើងរបស់ Lille ដែលជាការសម្រេចគ្រាប់បាល់ពីសំណាក់កីឡាករ Yusuf Yazici ៣ គ្រាប់ម្នាក់ឯង។ការរកបានគ្រាប់បាល់នេះបានរុញឲ្យឈ្មោះកីឡាករសញ្ជាតិទួរគី បានជាប់ក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត នាមជាកីឡាករទី ១ មួយនៅព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុបរបស់ UEFA ដែលអាចរកបាន Hat-Trick ចំនួន ២ លើក ក្រៅដី នៅរដូវកាលទោល។
បញ្ជាក់ថា កាលពីប្រកួតជុំទី ១ កាលប៉ះ Sparta Prague ក៏គេរកបាន Hat-Trick ដែរ ជាមួយជ័យជម្នះ ១-៤ ទៅលើម្ចាស់ដី។ បែបនេះគិតត្រឹម ៣ ជុំដំបូងគេរកបាន ៦ គ្រាប់ហើយ ក៏នាំមុខតំណែង Top Scorer ប្រចាំ UEL រដូវកាល ២០២០/២១ ផងដែរ៕