កីឡាការិនីស្នុកឃ័រកម្ពុជា ស្រួង ភាវី ត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូងដែលជាព្រឹត្តិការណ៍ធំបំផុតលើកដំបូងរបស់កីឡាការិនីកម្ពុជារូបនេះ។
(កីឡាការិនីកម្ពុជា ស្រួង ភាវី)
ស្រួង ភាវី ដែលបានរៀបការជាមួយបុរសជនជាតិកូរ៉េ និងទៅរស់នៅទីនោះរហូតក្លាយជាកីឡាការិនីឆ្នើមកម្រិតពិភពលោកបានប្រាប់ថា ៖«ជំរាបសួរ ពុកម៉ែបងប្អូន ខ្ញុំត្រៀមប្រកួតកីឡាស្នុកឃរ័ ប៊ីយ៉ាជើងឯកពិភពលោក ដ៏ធំបំផុតនៅ ប្រទេសកូរ៉េខាងត្បូង ហើយនេះជាព្រឹត្តិការណ៍មួយនេះគឺជាលើកដំបូងបំផុតសំរាប់ខ្ញុំ។ សង្សឹមថាខ្ញុំបានការ គាំទ្រច្រើនពីប្រទេសកម្ពុជា»។
(កីឡាការិនីកម្ពុជា ស្រួង ភាវី)
ភាវី បានបញ្ជាក់ថា ៖«ព្រោះថានៅ ប្រទេសកូរ៉េ ពេលនេះ ប្រជាជនកូរ៉េ ពួកគាត់ស្រលាញ់ និងគាំទ្រខ្ញុំ ម៉ាប្រទេសកូរ៉េ តែម្ដងហើយ ទូរស្សន៍ កូរ៉េចុះផ្សាយពេញទឹក ពេញដីតែម្ដង ហើយសូមអរគុណ។ ខ្ញុំនឹងយកពាន ជូនពុកម៉ែបងប្អូន ឱ្យទាល់តែបាន សូមអរគុណ»។
(ទីតាំងរៀបចំការប្រកួតឃ្នូកឃ័រជើងឯកពិភពលោក)
វាពិតជាគួរឲ្យរំភើបរីករាយទៅហើយសម្រាប់កម្ពុជាដែលមានកីឡាកានីមានសមត្ថភាពខ្ពស់លេចមុខលើឆាកអន្តរជាតិ និងទទួលបានការគាំទ្រពីប្រទេសដទៃ។ អ្វីដែលពិសេសគួរជាទីមោទនភាពទៀតនោះ ក្នុងព្រឹត្តិការណ៍ប្រកួតដែលនឹងផ្សាយទៅកាន់ពិភពលោកត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ដែលមានលើកទង់ជាតិកម្ពុជាយ៉ាងអស្ចារ្យ៕
(កីឡាការិនីកម្ពុជា ស្រួង ភាវី)
(កីឡាការិនីកម្ពុជា ស្រួង ភាវី)
(កីឡាការិនីកម្ពុជា ស្រួង ភាវី ជាមួយអ្នកចូលរួមប្រកួត)
(កីឡាការិនីកម្ពុជា ស្រួង ភាវី ជាមួយអ្នកចូលរួមប្រកូត)
អត្ថបទ៖ ពុទ្ធិគុណ
ប្រភព៖ Sroung Pheavy