នារីខ្មែរដ៏មានទេពកោសល្យ ស្រួង ភាវី ត្រូវបានស្ថាប័នរៀបចំការប្រកួត ក៏ដូចជាពលរដ្ឋកូរ៉េខាងស្ថាប័នព័ត៌មានធំៗចាប់អារម្មណ៍នឹងជ័យជម្នះរបស់នាងក្នុងការប្រកួតឯកឃ្នូកឃ័រ Blue One Resort LPBA Championship លំដាប់ពិភពលោកលើកដំបូងកាលពីថ្ងៃទី២០ ខែមិថុនា។
(ស្រួង ភាវី អបអរជ័យជម្នះ)
វាពិតជាគួរឲ្យមោទនភាពសម្រាប់កម្ពុជានៅពេល ស្រួង ភាវី មានសមត្ថភាពលើឆាកអន្តរជាតិ និងត្រូវដានដាក់ទង់ជាតិកម្ពុជានៅទីតាំងប្រកួតក្នុងចំណោមបេក្ខនារី៦៤នាក់ដែលជាជើងខ្លាំងមកពីជុំវិញពិភពលោក។
(ស្រួង ភាវី ទទួលពានរង្វាន់)
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ស្រួង ភាវី ដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំបានយកឈ្នះគូប្រជែងដែលជាកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១។ វាជាពានរង្វាន់អាជីពធំលើកដំបូងរបស់នារីកម្ពុជារូបនេះ និងទទួលបានប្រាក់២០លានវ៉ុន (ប្រហែលជាង១៧៥៧៩ដុល្លារ)។
(ស្រួង ភាវីថតរូបជាមូយក្រុមការងារ )
អ្វីដែលរំភើបសម្រាប់នាងនោះគឺពលរដ្ឋកូរ៉េស្ទើរទូទាំងប្រទេសបានអបអរសារទ និងកោតសសើរទេពកោសល្យរបស់នាង។
(ស្រួង ភាវីថតរូបជាមូយក្រុមការងារ )
ជាពិសេសផេកផ្លូវការរបស់សមាគមន៍កីឡាបីឡាដដែលជាអ្នករៀបចំការប្រកួតគឺ PBA: Professional Billiards Association បានដាក់រូបនាងលើកពានរង្វាន់នៅលើ Cover។ ចំពោះការផុសរូបជាមួយខ្លឹមសារសរសេរថា ៖«រាជនីកម្ពុជា ស្រួង ភាវី ឈ្នះជើងឯកលើកដំបូងក្នុងអាជីពរបស់នាង។
( PBA: Professional Billiards Association បានដាក់រូបនាងលើកពានរង្វាន់នៅលើ Cover)
ជាមួយគ្នានេះ មានប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើននៅប្រទេសកូរ៉េបានផ្សាយពីការប្រកួតនេះដូចជាទូរទស្សន៍ MBC, SBS និង KBSជាដើម៕
(ទីកន្លែងប្រកួតមានដាក់ទង់ជាតិកម្ពុជា)
អត្ថបទ៖ ពុទ្ធិគុណ