វគ្គចែកពូល Euro 2020 សម្រាប់ពូល D អង់គ្លេស ឈរលេខ១ ក្រោយឈ្នះសាធារណរដ្ឋឆែក ១-០ ខណៈដែលក្រូអាស៊ី ឈរលេខ២ ពេលឈ្នះ ស្កុតឡែន ៣-១។ ចំណែក ឆែក ឈរលេខ៣ ដោយមាន ៤ ពិន្ទុ។
Sterling ជាអ្នកតែតគ្រាប់បាល់ជ័យជម្នះ នៅនាទីទី ១២ ក្រោយការបញ្ជូនរបស់ Jack Grealish និងមិនមានគ្រាប់បាល់បន្តទៀតឡើយ។ ចំណែក Vlasic, Modric និង Perisic រកបាន ៣ គ្រាប់ដើម្បីឈ្នះលើក្រុមស្តុតឡែន ៣-១។
ក្រោយជ័យជម្នះក្នុងពូល ពីរលើក និងស្មើ ១ មួយដោយមិនរបូតគ្រាប់បាល់ ក្រុមតោកំណាចអង់គ្លេស ឡើងជួបលេខ ២ នៅពូល F ហើយក្រូអាស៊ី ឡើងជួបក្រុមលេខ២ នៅពូល E។ រីឯក្រុមឆែក ត្រូវរង់ចាំការគិតលេខ៣ល្អ ថាតើត្រូវតតាំងនឹងក្រុមណា?
កីឡាករល្អប្រចាំការប្រកួតយប់មិញ Bukayo Saka របស់អង់គ្លេស និង Nikola Vlašić របស់ក្រូអាស៊ី។
ប្រភព៖ Euro