ក្លិប Manchester City បានចាប់ផ្តើមដេញថ្លៃលើខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham Hotspur ជាផ្លូវការ ១០០% ហើយ។ នេះបើតាមប្រភពគួរឲ្យជឿទុកចិត្តមួយ។
កីឡាករជម្រើសជាតិអង់គ្លេស Kane គឺជាគោលដៅដ៏ធំបំផុតមួយរបស់ Man City សម្រាប់រដូវកាលថ្មីខាងមុខនេះ។ បើតាមលោក Fabrizio Romano ដែលជាអ្នកសារព័ត៌មានអង់គ្លេសម្នាក់ ឲ្យដឹងថា ១០០% Man City បានដាក់សំណើដេញថ្លៃ Harry Kane ហើយ ដោយមេឃខៀវឲ្យថ្លៃសរុប ១០០លានផោន។
យ៉ាងណាក្តី លោកបញ្ជាក់បន្ថែមថា Tottenham Hotspur នៅតែប្រកាន់ជំហរដដែលគឺ Kane មិនមែនសម្រាប់លក់នោះទេ។ Kane ពេលនេះកំពុងជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអង់គ្លេស ដូច្នេះរូបគេមិនអាចចរចាលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយ Man City បាននោះទេ ដូច្នេះរឿងរ៉ាវនៃការផ្ទេរនេះ នឹងមានបន្ថែមនៅពេលបញ្ចប់ព្រឹត្តិការណ៍ Euro 2020៕
ប្រភព៖ si.com