Arsenal ​​កាន់​តែ​ស្ថិត​ក្នុង​ភាព​ល្អ​ប្រសើរ​​ដើម្បី​ទិញ​ខ្សែ​ការពារ Ben White

Arsenal កាន់​តែ​មាន​ភាព​រលូន​ក្នុង​ការ​ទិញ​ខ្សែ​ការពារ Ben White ​ពី Brighton ​ហើយ​តម្លៃ​ដែល​គេ​រំពឹង​ទុក​​រហូត​ដល់ ៥០​លាន​ផោន​​ឯណោះ។ ចំណែក​​លក្ខខណ្ឌ​​ផ្ទាល់​ខ្លួន​មិន​ជា​បញ្ហា​ឡើយ​។ ខ្សែ​ការពារ​រូប​នេះ​កំពុង​បំពេញ​ការងារ​​ឲ្យ​ជម្រើសជាតិ​អង់គ្លេស  ​ពោល​លោក Gareth Southgate ​បាន​កោះ​ហៅ​ដើម្បី​ជំនួយ​តំណែង​ Trent Alexander-Arnold ដែល​មាន​របួស។

នា​ពេល​កន្លង​ទៅ ក្រុម​កំាំភ្លើង​ធំ​​ត្រូវ​បាន​បដិសេធ​ ពេល​ពួក​គេ​ដេញ​ថ្លៃ​ខ្សែ​ការពារ​រូប​នេះ​ត្រឹម ៤០ លាន​ផោន​នោះ។ ប្រភព​បន្ត​ថា ការ​ចរចា​ផ្សេងៗ​មិន​មាន​បញ្ហា​អ្វី​ទេ ហើយ​ ការ​ចុះ​កុង​ត្រា​អាច​នឹង​ធ្វើ​ឡើង​ពេល​ឆាប់ៗ​ខាង​មុខ។

ខ្សែ​ការពារវ័យ ២៣ ឆ្នាំ​​រូប​នេះ​បង្ហាញ​ខ្លួន ៣៦ លើក​នៅ​ Premier League សម្រាប់​ Brighton ​នា​រដូវ​កាល​មុន ក្រោយ​ចំណាយ​ពេល​​ខ្ចី​ជើង ១ រដូវ​កាល​នៅ Leeds ​​រដូវ​កាល ២០១៩-២០២០ និង​រួម​ចំណែក​ឲ្យ Leeds ឡើង​មក​លីគ​កំពូល​ជា​ថ្មី៕

ប្រភព៖ Sky Sports

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH