ខ្សែប្រយុទ្ធរបស់សាធារណរដ្ឋឆែកវ័យ ២៥ ឆ្នាំ Patrik Schick កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅកាន់ស្បែកជើងមាស ក្រោយរកបាន ៤ គ្រាប់ក្នុងការប្រកួត ៤ លើកកន្លងទៅ បន្ទាប់ពី Ronaldo ដែលរកបាន ៥ គ្រាប់ធ្លាក់ចេញត្រឹមវគ្គ ១៦ ក្រុមនៅពានរង្វាន់ Euro 2020 យប់មិញ។ ៤គ្រាប់របស់ Schick រកបានទល់នឹងស្តុតឡែន ២ គ្រាប់, ក្រូអាស៊ី ១ គ្រាប់ និង ហូឡង់ ១ គ្រាប់(វគ្គ ១៦ ក្រុម)។
បើខ្សែប្រយុទ្ធ Bayer Leverkusen រកបានមួយគ្រាប់ទៀត នោះស្មើម្ចាស់ស្បែកជើងមាសមិត្តរួមជាតិសញ្ជាតិឆែក Milan Baroš ដែលរកបាន ៥ គ្រាប់ក្នុងព្រឹត្តិការណ៍ Euro 2004។
ចំណែក Emil Forsberg របស់ ស៊ុយអែត និង Romelu Lukaku របស់បែលហ្សិករកបាន ម្នាក់៣ គ្រាប់ស្របពេល Wijnaldum និង Robert Lewandowski ធ្លាក់ចេញពីការប្រកួតហើយទោះរកបានម្នាក់ ៣ គ្រាប់ដូចគ្នាក្ដី។
ល.រ | កីឡាករ | នាទីចូលលេង | គ្រាប់បាល់ | Assist |
1. | Cristiano Ronaldo (POR) | 360 | 5 | 1 |
2. | Patrik Schick (CZE) | 325 | 4 | 0 |
3. | Emil Forsberg (SWE) | 251 | 3 | 0 |
4. | Robert Lewandowski (POL) | 270 | 3 | 0 |
5. | Romelu Lukaku (BEL) | 354 | 3 | 0 |
6 | Georginio Wijnaldum (NED) | 360 | 3 | 0 |
7. | Memphis Depay (NED) | 360 | 2 | 2 |
8. | Xherdan Shaqiri (SWI) | 217 | 2 | 1 |
9. | Roman Yaremchuk (UKR) | 250 | 2 | 1 |
10. | Andriy Yarmolenko (UKR) | 250 | 2 | 1 |
ប្រភព៖ Euro